(ភ្នំពេញ)៖ តារាចម្រៀង ព្រាប សុវត្ថិទី២ បានចេញមុខហើយ តាមរយៈបណ្ដាញសង្គម Facebook ដោយសំឡេងរបស់តារារូបនេះ ដូចគ្នាបេះបិទ ទៅនឹងកំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា ព្រោះតែការស្រែក ការគ្រហឹម គឺដូចគ្នាស្ទើរតែទាំងស្រុង ។
អ្នកលេងបណ្ដាញសង្គម Facebook បានបញ្ចូនវីដេអូចម្រៀងនេះ បន្តពីមួយទៅមួយ ដែលតារាចម្រៀង ត្រូវបានគេដាក់រហស្សនាមថា « ព្រាប សុវត្ថិទី២» បានច្រៀងបទ «ស្រឡាញអូនអ៊ូក» ធ្វើឲ្យអ្នកស្ដាប់ស្រឡាំងកាំង ព្រោះតែស្មានថា ជាតារាចម្រៀង ព្រាប សុវត្ថិ ។
ចង់ដឹងថា ព្រាប សុវត្ថិទី២ ច្រៀងដូចកម្រិតណា សូមស្ដាប់ទាំងអស់គ្នា ៖
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី