CamNews

តារា 

ព្រាប សុវត្តិ លេងឈឺៗសង្ស័យតែ លោក អាចារ្យ អេ បះសក់ទេលើកនេះ

ព័ត៌មានកំសាន្ត ៖ កាលពីមួយរយៈពេលមុន ប្រធានវិទ្យ ABC 3 Spring គឺ លោក អាចារ្យ អេ បានចេញមុខដៀលកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ចំៗថា ម្ចាស់បទ "ស្នេហ៍ក្មេងចិត្តក្មេង" គឺជាកូនអ្នកស្រែសុទ្ធសាទ រហូតធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងប្រចាំផលិត ហង្ស មាស រូបនេះផ្ទុះការរិះគន់យ៉ាងចាស់ដៃទៅដល់លោក អាចារ្យ អេ ។ 

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់នោះគឺថា ខណៈពេលដែល លោក អាចារ្យ អេ តិះដៀលខ្លួនថាស្រែ តារាចម្រៀងចាស់វស្សា លោក ព្រាប សុវត្ថិ ហាក់គ្មានប្រតិកម្ម ឬ ការឆ្លើយតបអ្វីទៅកាន់អ្នកដែលតិះដៀលខ្លួននោះឡើយ ផ្ទុះទៅវិញមានតែធ្វើធម្មតា ។ ប៉ុន្តែកាលពីយប់មិញនេះ លោក ព្រាប សុវត្ថិ បានបញ្ចេញបទចម្រៀងថ្មីដែលមានចំណងជើងថា "ខ្ញុំ​ស្រែ​អ៊ីចឹង" ដែលបទចម្រៀងថ្មីរបស់លោកផ្ទាល់ ក៏ស្រាប់តែមានបងប្អូនដែលនិយមលេងអឺនធឺណិត ចូលខមមិនភ្លូតទឹកភ្លូតដីថា សង្ស័យតែបទចម្រៀងនឹងឆ្លើយតបទៅកាន់  អាចារ្យ អេ ទេ ដឹង ​។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ យើងនៅតែមិនទាន់សូមការបំភ្លឺពីម្ចាស់បទរូបនេះនៅឡើយទេ ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Preab sovath