ព័ត៌មានកំសាន្ត ៖ តាំងពីត្រលប់មកពីប្រទេសជប៉ុនវិញ តារាចម្រៀងប្រចាំផលិតកម្ម ហង្ស មាស លោក ព្រាប សុវត្ថិ បានទទួលរងនូវការកោតសរសើរថា ចិញ្ចឹមមើលឲ្យកូនប្រុសមានរូបរាងស្រស់ស្អាត ហើយបានអប់រំពួកគេបានយ៉ាងល្អទៀតផង ចេះគោរពចាស់ទុំនិងមនុស្សនៅជុំវិញខ្លួន ដោយគ្មានការរើសអើង ។
មិនខុសពីពាក្យចាស់លោក ពោលថា ឪពុកម្តាយគឺទទួលបានលាភសំណាងធំបំផុតគឺកូនៗដើរកន្លងធម៏ នេះទើបគេហៅថាសំណាងដោយសារកូនពិតមែន ។
គួរបញ្ជាក់ឲ្យដឹងថា ម្ចាស់បទ "ស្នេហ៍ឯកោ" រូបនេះបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនចំនួន ១០ ជាមួយនិងក្រុមគ្រួសារ ដើម្បីលើកស្ទួយវប្បធម៏ខ្មែរ និងចូលរួមកម្មវិធីពិសេសមួយ ព្រមទាំងឆ្លៀតពេលដើរកំសាន្តជាលក្ខណៈគ្រួសារទៀតផង ៕
ដោយ ៖ គន្ធា