CamNews

តារា 

ពិតដែរទេថា Bella ranee មានគម្រោងរៀបការនៅរយៈពេល ២ ឆ្នាំទៀត?

ថៃ ៖ នាង Bella Ranee ត្រូវបានសាកសួរអំពីពិធីមង្គលការបន្ទាប់ពី មិត្តប្រុសរបស់នាងគឺលោក Weir Sukollawat និយាយថា គាត់មានគម្រោងរៀបការនៅរយៈពេល ២ ឆ្នាំខាងមុខនេះ ។ 

"នោះគឺជាគម្រោងផ្ទាល់ខ្លួនរបស់គាត់ដើម្បីរៀបការនៅអាយុនេះឬអាយុនោះ។ ជាការពិតណាស់បង Weir ចាប់ផ្តើមគិតចង់មានគ្រួសារនឹងគេហើយ" នាង Bella Ranee ឆ្លើយប្រាប់អ្នកកាសែត ។ 

តារាស្រីរូបស្អាតនេះបានបន្តទៀតថា "ខ្ញុំនៅមិនទាន់បញ្ជាក់បាននៅឡើយទេថា នឹងរៀបការនៅពេលដែល ព្រោះខ្ញុំមិនដឹងថាអ្វីនឹងកើតឡើងនៅរយៈពេល ២ ឆ្នាំខាងមុខនោះទេ" ។ 

ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរ នៅពេលដែលលឺថា Weir sukollawat ចង់រៀបការនៅរយៈពេល ២ ឆ្នាំទៀត ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Bella ranee Weir sukollawat