CamNews

ព័ត៌មានអន្តរជាតិ 

ជនសង្ស័យ ឃាតកម្មសម្លាប់ Kim jong nam នៅព្រលានយន្តហោះ ត្រូវបានដោះលែង និង និរទេស ទៅកូរ៉េខាងជើងហើយ

(គូឡាឡាំពួរ)៖ ទីបំផុតជនជាតិកូរ៉េខាងជើងម្នាក់ ដែលត្រូវជាតៃកុងឡាន និងមានការសង្ស័យថា បាន​ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក គីម ជុងណាំ បងប្រុសរបស់លោក គីម ជុងអ៊ុន នោះត្រូវបាន​អាជ្ញាធរម៉ាឡេស៊ីដោះលែងចេញពីមន្ទីរឃុំឃាំងហើយ ដោយប៉ូលិសកំពុងបញ្ជូនរូបគេទៅកាន់ នាយកដ្ឋាន​អន្តោប្រវែសន៍ដើម្បីរៀបចំបែបបទនិរទេសទៅកាន់ប្រទេសកូរ៉េខាងវិញ។ នេះបើតាមសារព័ត៌មាន​ Reuters នាព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។


គួរបញ្ជាក់ថា​ កាលពីថ្ងៃព្រហស្បតិ៍​ជនសង្ស័យឈ្មោះ រី ចុងចុល ជាជនជាតិ​កូរ៉េខាងជើង ដែលមាន​ជាប់ពាក់ព័ន្ធនឹង​​ករណី​ធ្វើ​ឃាតលោក គីម ជុងណាំ នោះត្រូវបានអាជ្ញាធរម៉ាឡេស៊ីងះអាងថា នឹងត្រូវធ្វើការដោះលែង ព្រមទាំងនិរទេសចេញពី​​ប្រទេសម៉ាឡេស៊ី​​នៅថ្ងៃ​សុក្រ ដោយសារតែមិនអាច​រកភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា រូបគេបានរួមផ្សំគំនិតសម្លាប់លោក គីម ជុងណាំ នោះ។

លោក រី ត្រូវបានក្រុម​ស៊ើបអង្កេត​​នៃប៉ូលិសសហព័ន្ធម៉ាឡេស៊ី​​រកឃើញថា ជាអ្នកបើកបរ​រថយន្តឲ្យ​ជនសង្ស័យ​ចំនួន០៤នាក់ ជាជនជាតិ​កូរ៉េខាងជើង​​​ដែលគេ​សង្ស័យ​ថា ជាអ្នករៀបគំរោង​សម្លាប់​លោក គីម ជុងណាំ នៅព្រលាន​យន្តហោះ​អន្តរជាតិទីក្រុងគូឡាឡាំពួរ​​២ នៃប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៣ ខែកុម្ភៈនោះ។ បច្ចុប្បន្នជនសង្ស័យជាស្ត្រីវៀតណាមម្នាក់ និងឥណ្ឌូណេស៊ីម្នាក់ទៀត​កំពុងប្រឈមមុខ​នឹងទោស​ប្រហារជីវិត ប្រសិនបើតុលាការ​រកឃើញថា ពួកគេពិតជាអ្នករួមគំនិត​សម្លាប់លោក គីម៕

- ម៉េចទៅចឹងវិញ, ជនសង្ស័យករណីសម្លាប់ Kim Jong Nam នឹងត្រូវដោះលែង និងនិរទេសចេញពីប្រទេស ម៉ាឡេស៊ី


ប្រភព ៖ Reuters 


Tags: North korea South korea Kim Jong Un Kim jong nam