ភ្នំពេញ៖ ទោះបីជាប៉ុន្មានខែនេះ មិនសូវមានទឹកភ្លៀងធ្លាក់ ប៉ុន្តែគេសង្កេតឃើញថា ទឹក
ទន្លេ កំពុងតែឡើងជាបណ្តើរៗ ហើយ ដែលធ្វើឱ្យអាជ្ញាធរ កំពុងមានការព្រួយបារម្ភយ៉ាង
ខ្លាំងចំពោះបញ្ហានេះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាធម្មតាទឹកទន្លេមេគង្គ
មានកម្ពស់ ៦ម៉ែត្រ៣០ រីឯកម្ពស់ទឹកទន្លេមេគង្គនៅរាជធានីភ្នំពេញមានកម្ពស់៥ម៉ែត្រ២០
ហើយ។ ដូច្នេះ ស្ថានីយ៏បូមទឹកចតុមុខ និងគ្រប់ស្ថានីយ៍បូមទឹកទំាងអស់ នឹងត្រូវបិទទឹក
មិនហូរចូលរាជធានីភ្នំពេញ នៅពេលទឹកមានកំពស់ ៦ម៉ែត្រ៤៥។
ផ្អែកតាមស្ថានភាពនេះ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១២ ឯកឧត្តម កែប ជុតិមា
អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានីយ៍បូមទឹកគីឡូម៉ែត្រ
លេខ ៩ ដែលស្ថិតនៅជិតដងទន្លេសាប ជាប់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានធ្វើការណែនាំដល់មន្រ្តីជំនាញ ឱ្យពិនិត្យមើល
គំរោងបន្ថែម ម៉ូទ័របូមទឹកនៅស្ថានីយ៏បូមទឹកទូលគោកទី១ ដើម្បីឱ្យដំណើរការបូមទឹកឱ្យ
ទាន់សភាពការណ៏ពេលមាន ភ្លៀងធ្លាក់ខ្លាំង។ បន្ទាប់មក ឯកឧត្តម បានណែនំាបន្ថែម
ទៅដល់អាជ្ញាធរទាំងអស់ ឱ្យទប់ស្កាត់ និងហាមឃាត់ ទូកនេសាទទាំងអស់មិនឱ្យចតនៅ
ចំណុចគល់ស្ពានជ្រោយចង្វា និងនៅមុខព្រះបរមរាជវាំង ដែលបង្កភាពអនាធិបតេយ្យ៕
ដោយ៖ វណ្ណៈ
ប្រភព៖ phnompenh