CamNews

គេហទំព័របរទេស បានចុះផ្សាយពីមហិមានៃប្រាសាទអង្គរវត្ដ

 

កម្ពុជា៖ ប្រាង្គប្រាសាទអង្គវត្ដ មិនត្រឹមតែល្បីរន្ទឺអស់រយៈពេលជាច្រើនទសវត្សរ៍ នៃអច្ឆិ
រយៈរបស់ខ្លួននោះទេ តែពេលបច្ចុប្បន្ននេះ ក៏នៅតែមានមនុស្សជាច្រើននាក់ នៅជុំវិញ
ពិភពលោក ចង់ឃើញ ចង់ស្គាល់ពីភាពអស្ចារ្យនៃប្រាង្គបា្រទខ្មែរមួយនេះដែរ។


មកដល់ថ្ងៃទី ០១ វិច្ចិកាម្សិលមិញនេះ​ ក៏មានគេហទំពរ័រជាច្រើន ដូចជាគេហទំព័រដេលី
មែល ក៏បានចុះផ្សាយ ពីភាពអស្ចារ្យនៃប្រាសាទអង្គរវត្ដនេះដែរ។ ការចុះផ្សាយនៃអត្ថ
បទគឺថា ហេតុអ្វីបានជាប្រាង្គប្រាសាទរបស់ខ្មែរមួយនេះ អាចកសាងបានជាមួយថ្មភក់
ឬថ្មខ្សាច់ (sandstone) រហូតដល់ ១០លានដុំ ដែលថ្មមួយដុំៗមានទំងន់ជិត ១.៥តោន
ឯណ្ណោះ។ មិនតែប៉ុណ្ណោះ តួប្រាសាទមួយនេះ ក៏នៅតែអាចមានភាពរឹងមាំបានរាប់រយ
ឆ្នាំទៀតផង។


នេះវាបានបញ្ចាក់យ៉ាងច្បាស់ណាស់ថា សមិទ្ធិផលរួមដ៏អស្ចារ្យមួយនេះ ត្រូវបានកើត
ឡើងដោយការកសាង រវាងស្ដេចជំនាន់មុន និងប្រជារាស្រ្ដរបស់ព្រះអង្គ។ ទោះបីវាត្រូវ
បានកសាងពីថ្មភក់ក៏ដោយ អោយតែការកសាង កើតឡើងដោយផ្នត់គំនិតតែមួយ ចិត្ដ
ចង់ធ្វើតែមួយ ការជួយគ្នាដោយស្ម័គ្រចិត្ដ និងសុឆន្ទៈ នោះអ្វីៗនឹងកើតឡើងដោយវិជ្ជមាន
ស៊ីចង្វាក់ និងរឹងមាំបែបនេះឯង៕

ដោយ៖ នារី
ប្រភព៖ dailymail

 


Tags: lifestyle living Angkorwat Cambodai