ព័ត៌មានកំសាន្ត ៖ អ្នកម្តាយវ័យក្មេង នាង Pat napapa ត្រូវបានមហាជនដឹងថា នាងគឺជាមនុស្សម្នាក់ដែលចូលចិត្តទទួលទានអាហារដែលល្បីៗ និងធ្វើឲ្យរូបនាងមានសុខភាពល្អ ព្រមទាំងឆាប់រឹងមាំ ខណៈពេលដែលរូបនាងពេលនេះកំពុងតែនៅជាមនុស្សទន់ជ្រាយនៅឡើយព្រោះ ទើបតែបង្កើតកូនមិនទាន់បានមួយខែផង ។
សម្រាប់ជីវិតត្រឹមតែប្តីប្រពន្ធ ២ នាក់រវាង នាង Pat napapa និងស្វាមីបង្ហោះម៉ូតូគឺ លោក Akarakit worarojcharoendet អ្នកទាំងពីរគឺតែងតែដឹកដៃគ្នាទៅទទួលទានអាហារជាមួយគ្នាទាំងមុននិងក្រោយពេលរៀបការ ។ ប៉ុន្តែមួយរយៈពេលតាំងពីចាប់កំណើតកូនប្រុសរួចហើយ នាង Pat napapa មិនអាចដើរហើរចេញទៅក្រៅស្រាច់តែចិត្តបានឡើយ ដូច្នេះហើយទើបស្វាមីរបស់នាងសម្រេចចិត្តទិញរបស់ដែលនាងចូលចិត្តពីខាងក្រៅមក ។ បន្ទាប់ពីទទួលបានរបស់ដែលខ្លួនចូលចិត្តហើយ នាង Pat napapa ក៏បានបង្ហោះនៅលើគណនី instagram ផ្ទាល់ខ្លួនរបស់នាង ។ ហើយក៏មានក្រុមអ្នកគាំទ្រជាច្រើនចូលខមមិនថា អាហាររបស់នាងពិតជាទំនងមែនទែន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Kapook