បុរសម្នាក់បានបញ្ឆោតលួចយកម៉ូតូគូរដណ្តឹងឌុបស្រីស្នេហ៍ពីខេត្តបាត់ដំបងឆ្ពោះទៅខេត្តបន្ទាយ
មានជ័យត្រូវនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ខេត្តបាត់ដំបង ឃាត់ខ្លូនជនសង្ស័យកាល
ពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ ខណៈដែលកំពុងហូបបាយជាមូយស្រីស្នេហ៍
នៅហាងសួនស្នេហ៍ជនបទ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមាន
ជ័យ។
លោក សេង លុច នាយរងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ខេត្តបាត់ដំបងបានឲ្យ ដឹងថា
ជនសង្ស័យមានឈ្មោះ តាំង ស៊ូម៉ាត្រា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្រុងភ្នំពេញ បច្ចុប្បន្ន
ស្នាក់នៅបណ្តោះអាសន្នជាមួយបងប្អូននៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្ត
បាត់ដំបង។ វត្ថុតាងមានម៉ូតូម៉ាកអាយខន ពាក់ស្លាកលេខ បាត់ដំបង 1J-9257 ស៊េរី ២០១១ ពណ៌
ត្រួយចេកខ្ចី១គ្រឿង។ ចំណែកជនរងគ្រោះមានឈ្មោះសាលីហា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិ
អ៊ិស្លាមត្រូវជាគូរដណ្តឹងជនសង្ស័យមានទីលំនៅភូមិវត្តដាំ ស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង
ខេត្តបាត់ដំបង។
ឈ្មោះ សាលីហា ជាជនរងគ្រោះនិងជាម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថា ឈ្មោះតាំងស៊ូម៉ាត្រាចាប់
តាំងពីពេលស្តីដណ្តឹងនាងរួចមក គឺមានស្នេហាចាក់ទឹកមិនលេចទេ ដោយខិតខំធ្វើអំពើល្អជាច្រើន
ចំពោះនាងដូចជាជួយកិច្ចការងាររបស់ ស្ត្រីមេផ្ទះ មិនតែប៉ុណ្ណោះជួយទាំងជូតស្បែកជើងដល់ខ្ឡួន
ជាគូដណ្តឹងទៀតផង។
នារីរងគ្រោះថ្លែងថា ៖ “កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ឈ្មោះតាំង
ស៊ូម៉ាត្រាបានទូរស័ព្ទសុំខ្ចីម៉ូតូជិះទៅជួប មិត្តភក្តិមួយភ្លែត ព្រោះគាត់ស៊ូម៉ាត្រាប្រញាប់ត្រឡប់ទៅ
ភ្នំពេញវិញពេលនោះនាងខ្ញុំ បានបដិសេធមិនឲ្យខ្ចីទេ។ លុះវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃ
ដដែល ឈ្មោះតាំងស៊ូម៉ាត្រាបានទូរស័ព្ទឲ្យនាងខ្ញុំ(សាលីហា)ឲ្យទៅ ជួបគាត់នៅផ្ទះស្នាក់ជាមួយ
បងប្អូននៅភូមិវត្តរំដួលសង្កាត់ចំការ សំរោង ។ ពេលនាងខ្ញុំជិះម៉ូតូទៅជួប គាត់បាននិយាយសុំខ្ចី
ម៉ូតូជិះទៅជួបមិត្តភ័ក្តមួយភ្លែតដដែលហើយនាងខ្ញុំនៅតែប្រកែក មិនឲ្យខ្ចី"។
នារីរងគ្រោះបន្ដថា ៖ "បន្ទាប់មកស៊ូម៉ាត្រា បានប្រើវិធីសាស្ត្រថ្មីដោយបបួលខ្ញុំ ទៅញ៉ាំអីនៅភោជ្ជ
និយដ្ឋានម៉ារីយ៉ាន។ ពេលកំពុងអង្គុយញ៉ាំអីឈ្មោះស៊ូម៉ាត្រាបានសុំខ្ចីម៉ូតូជិះទៅ ជួបមិត្តភក្តិមួយ
ភ្លែតទៀតតែនាងខ្ញុំមិនព្រមឲ្យខ្ចី។ មួយសន្ទុះក្រោយមកនាងខ្ញុំ(សាលីហា)បានងើបដើរទៅបន្ទប់
ទឹកដោយទុក កូនសោរម៉ូតូនៅក្រោមពូកកន្លែងអង្គុយនោះ។ ពេលនាងខ្ញុំដើរត្រឡប់ចេញពីបន្ទប់
ទឹកមកតុបាយវិញ ស្រាប់តែបាត់ឈ្មោះតាំងស៊ូម៉ាត្រាមិនឃើញ។ ពេលនោះនាងខ្ញុំខំរកកូនសោរ
ម៉ូតូតែ មិនឃើញក៏ទូរស័ព្ទទៅឈ្មោះតាំងស៊ូម៉ាត្រាក៏មិនចូលហើយអង្គុយ រង់ចាំដល់ម៉ោង៣និង៣០
នាទីរសៀល ទើបទូរស័ព្ទទៅប្រាប់អ្នកផ្ទះថា ឈ្មោះតាំងស៊ូម៉ាត្រាបានយកម៉ូតូជិះទៅបាត់ហើយ"។
រីឯជនសង្ស័យមានឈ្មោះតាំងស៊ូម៉ាត្រាបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង២និង៣០នាទី
រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ខ្លួនពិតជាបានទៅញ៉ាំអីជាមួយគូរដណ្តឹងឈ្មោះសាលីហានៅ
ភោជ្ជនិយដ្ឋានម៉ារីយ៉ាន ហើយបានឲ្យនាងចាំមួយភ្លែតដោយសុំខ្ចីម៉ូតូនាងជិះ ទៅខាងក្រៅមួយភ្លែត។
ក្រោយពីបានម៉ូតូខ្លួនបានជិះឌុបស្រីស្នេហ៍ឆ្ពោះទៅ ខេត្តបន្ទាយមានជ័យរួចដេកនៅទីនោះអស់មួយ
យប់។ លុះវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ ត្រូវនគរបាលឃាត់ខ្លួននៅក្នុងភូមិទឹកថ្លា
សង្កាត់ទឹកថ្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យតែម្តង។៕
ដោយ ៖ វិសាល
ប្រភព ៖ NW