CamNews

គ្រោះថ្នាក់ 

រន្ធត់!! ក្មេងប្រុសអាយុ ៥ ឆ្នាំ ស្ទើរតែមានគ្រោះថ្នាក់ដល់ ជិវិតដោយសារតែ......

ព័ត៌មានកំសាន្ត ៖ នេះគឺជារឿងដ៍ គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងសកម្មភាពមួយ តើអ្នកដឹងទេមានកូនប្រុសម្នាក់ អាយុ ៥ ឆ្នាំ ដែលមានទីលំនៅក្នុង​ខេត្ត Zhejiang គាត់ត្រូវបានជាប់ក្បាលរបស់គាត់ ជាមួយនឹង ត្រយោទឹក ខណៈពេលដែល គាត់កំពុងតែលេង តែម្នាក់ឯងដោយគ្មានការ មើលថែទាំពី ប៉ាម៉ាក់របស់គាត់ ។ 


ដោយយោងតាមរបាយការណ៍ពី People's Daily រឿងនេះ កើតឡើងដោយសារតែ ប៉ាម៉ាក់របស់ក្មេងប្រុសនោះបាន រវល់ចូលរួមក្នុងពិធី មង្គលការ ហើយពួកគេបានធ្វើដំណើរ ទីកាន់ទីក្រុង Fenghua ។ ហើយដែលហួសចិត្ត នឹកស្មានមិនដល់ ដែលកូនរបស់គាត់បានជាប់ក្បាលនៅក្នុងត្រយោ នោះវាជា លើកដំបូងនៅក្នុងជិវិតរបស់គាត់ ។ ជាការពិតណាស់ ក្មេងប្រុសម្នាក់នេះ ពិតជា រពិសណាស់ ហើយគាត់ថែមទាំង បានលេងជាមួយ នឹងប្រដាល់ក្មេងលេង ថ្មីៗជាច្រើនទៀតផងដែរ ពេលនោះហើយដែលគាត់បាន ព្យាយាមពាក់ ត្រយោដូចជា មួកយ៉ាងចឹង ជាអកុសល ត្រយោដែលគាត់ពាក់ នោះស្រាប់តែ ជាប់ជាមួយ​ និងក្បាលរបស់គាត់ ក្នុងពេលនោះតែម្តង ។


 

ប៉ាម៉ាក់ របស់ក្មេងប្រុសនោះ បានហៅក្រុមអ្នក សង្រ្គោះបន្ទាន់ ក្នុងស្រុកដើម្បីជួយកូនរបស់ ពួកគេ ។ ក្រុមអ្នកសង្រ្គោះបន្ទាន់ បានព្យាយាម លួងលោម ខនៈពេលដែល ក្មេងប្រុសនោះ កំពុងតែយំ នឹងបាននិយាយទៀតថា កុំឲ្យមានការភិតភ័យ ។​ 

ក្រុមអ្នកជួយសង្រ្គោះ នោះបានរំលឹក ប៉ាម៉ាក់របស់ ប្រុសនោះថា សូមឲ្យពួកគេមានការប្រុងប្រយ័ត្ន ជាមួយនឹង ភាពរពិល និងកុមារាភាព របស់ក្មេងប្រុសនេះផង ព្រោះគេនៅក្មេងណាស់ ។


 

ខាងក្រោមនេះ គឺជា វីដេអូដែលក្មេងប្រុសនោះត្រូវបានគេជួយសង្រ្គោះ ៕ 



ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ shanghaiist


Tags: plastic water pipe parents shanghai china