CamNews

គ្រោះថ្នាក់ 

វីដេអូ៖ ត្រូវក្រពើខាំជាប់ដៃ ព្រោះតែជន្លលេង ក្នុងមាត់ក្រពើ

ក្រពើ គឺជាប្រភេទសត្វសាហាវម៉្យាង ដែលចូលចិត្តស៊ីសាច់ឆៅជាអាហារ មានធ្មេញមុតស្រួច
ដូចជា ធ្មេញរណារ ដែលមនុស្សយើង អ្នកណាៗក៏ខ្លាច មិនហ៊ានលេងសើច ជាមួយនឹងធ្មេញ
របស់វាដែរ។

ជាក់ស្តែង បុរសម្នាក់ ប្រហែលជាគាត់ចង់បង្អួតប្រាប់អ្នកដទៃថា គាត់ជាមនុស្សអស្ចារ្យ ក្លាហាន
ជាងគេហើយមើលទៅ បានជាគាត់ មានការលេងសើចច្រើនជាមួយសត្វក្រពើមួយក្បាល កំពុង
តែហារមាត់ ដោយបានយកដៃជន្លចូលក្នុងមាត់ក្រពើនោះ។ ជាលទ្ធផល ភាពលេងសើចរបស់
គាត់ ដោយគ្មានបទពិសោធន៍ដូចគេដែលធ្លាប់បានហ្វឹកហាត់ គឺត្រូវសត្វក្រពើខាំជាប់ដៃ ស្រែក
ដោយភាពឈឺចាប់ រកតែពុទ្ធោ តែម្តង។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នាណា ៖

សូមកុំសាកល្បង ធ្វើត្រាប់តាមដូចវីដេអូខាងលើ វានឹងអាចមានគ្រោះថ្នាក់
ដូចបុរសក្នុងវីដេអូនេះអញ្ចឹង !!!

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: crushed hand crocodile unbelievable strange accident