CamNews

តារា 

ប្តីអីក៏សែនល្អយ៉ាងនេះ! ជា សុវណ្ណរិទ្ធ នាំភរិយាទៅជួបតារាសំណព្វចិត្ត ដល់ប្រទេសថៃ

ភ្នំពេញ ៖ ក្នុងនាមជាស្វាមីដ៏ល្អម្នាក់ ពិធីកររូបសង្ហាគឺ លោក ជា សុវណ្ណរិទ្ធ តែងតែបំពេញរាល់បំណងរបស់ភរិយាជានិច្ច រហូតលើកនេះត្រូវហោះហើរដល់ស្រុកថៃ ដើម្បីប្រពន្ធទៅជួបតារាសំណព្វចិត្តរបស់ខ្លួន ដល់ស្រុកថៃឯណោះ ។ នេះបើយោងតាមការបង្ហោះរបស់ពិធីករប្រចាំស្ថានីយ័ប៉ុស្តិ៍បាយ័នរូបនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា Idol របស់ប្រពន្ធលោក ជា សុវណ្ណរិទ្ធ គឺមានឈ្មោះថា Sarunrat Visutthithada ហៅនាង Lydia ដែលជាតារាចម្រៀងផង ព្រមទាំងជាតារាសម្តែងល្បីឈ្មោះមួយរូបនៅក្នុងប្រទេសថៃ ។ 

តោះកុំឲ្យចាំយូរពេល ទៅទស្សនារូបថតរបស់ លោក ជា សុវណ្ណរិទ្ធ និងភរិយា​ ព្រមទាំងនាង Lydia នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕






ដោយ ៖ គន្ធា