CamNews

តារា 

តើកូនក្រោយរបស់ ពិធីករ ជា វណ្ណារិទ្ធិ ជាប្រុសឬស្រី?

ភ្នំពេញ ៖ បន្ទាប់ពីមានអូនហ្វេម ជាបណ្តូលចិត្តម្នាក់រួចហើយ ភរិយាពិធីករ ជា វណ្ណារិទ្ធិ កំពុងតែពពោះកូនក្រោយ ដែលជាប្អូនរបស់កូនច្បងរបស់ប្តីប្រពន្ធដែលតែងតែបង្ហាញភាពផ្អែមល្អែមនៅលើបណ្តាញសង្គមជារឿយៗផងដែរ ។ 

មានអ្នកគាំទ្រជាច្រើនបានចោតជាសំណួរថា តើកូនក្រោយរបស់ ពិធីករ ជា វណ្ណារិទ្ធិ ជាប្រុសឬស្រី? ចម្លើយនោះគឺថា កូនទីពីររបស់ ពិធីករវ័យក្មេងរូបនេះ គឺជាកូនប្រុសដដែល ។ 

នៅក្នុងនោះផងដែរ ពិធីករប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន លោក  ជា វណ្ណារិទ្ធិ ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តរីករាយក្នុងការដែលបានធ្វើជាលោកប៉ា សម្រាប់កូនប្រុសម្នាក់ទៀតផងដែរ ៕







ដោយ ៖ គន្ធា