ភ្នំពេញ ៖ នៅក្នុងថ្ងៃខួបកំណើតភរិយាបណ្តូលចិត្តដែលកំពុងតែពពោះកូនទីពីរ របស់ពិធីករ លោក ជាសុវណ្ណារិទ្ធ បានធ្វើឲ្យអ្នកនាង Sopheap Mullia ដែលជាប្រពន្ធ ស្រក់ទឹកភ្នែកយ៉ាងខ្លាំង ដោយសារតែគំរោងបង្កភាពភ្ញាក់ផ្អើលរបស់លោកបានរៀបចំ និងមានមិត្តភក្តិជួយសហការគ្នា ទើបបង្កើតឲ្យមានរឿងនេះកើតឡើង ។
ទទ្ទឹមនឹងនេះផងដែរ ពិធីករប្រចាំស្ថានីយ័ទូរទស្សនប៉ុស្តិ៍បាយ័នបានលើកឡើងថា "ទីបំផុតខ្ញុំអាច Surprise គាត់បានម្តងទៀតហើយ ជាមួយនឹងរបស់ ២យ៉ាងដែលគាត់ចង់បានខ្លាំង ហើយក៏មិននឹកស្មានថារំភើបដល់ថ្នាក់ស្រក់ទឹកភ្នែកបែបនេះសោះ ។ អរគុណដល់ប្អូនស្រី ណេត និង ប្អូនស្រី សុជាតា ដែលបានជួយសហការ ហើយក៏អរគុណដល់សម្លាញ់របស់ខ្ញុំ ស្ងួនផងដែរ ដែលបានជួយបញ្ឍឺចិត្តអោយ Bella ខឹងនឹងចង់បានកាន់តែខ្លាំង " ។
តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា