ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុកឈ្មោះ Bella YaYa ជាគណនីរបស់ភរិយារបស់ពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធ ។
នៅក្នុងផងដែរ អ្នកនាងក៏បានលើកឡើងថា "តឹងទ្រូងខ្លាំងណាស់!!
មិនអស់ចិត្តរឿងសណ្ឋាគារមួយ តែសុំមិនបញ្ចេញឈ្មោះ...
មានជនបរទេសម្នាក់មកទាក់ធ្វេីក្លោងទ្វារប៉េងប៉ោង តែខ្ញុំមិនទទួលព្រោះហាងខ្ញុំមិនមានសេវាកម្មនេះ
ខ្ញុំក៏អោយលេខគេអ្នកធ្វេី តែអ្នកធ្វេីមិនចេះអង់គ្លេស ក៏អោយខ្ញុំជួយនិយាយ អ្នកធ្វេីថាមិនធ្វេីព្រោះគាត់ធ្លាប់ប៉ះសំដីនឹងសន្តិសុខចំនត...
តែភ្ញៀវគាត់អង្វរថាចាំគេនិយាយនឹងអ្នកគ្រប់គ្រងធំអោយ អ្នកធ្វេីក្លោងក៏ព្រមទាំងទេីសទាល់
ដល់ថ្ងៃកម្មវិធី អ្នកធ្វេីក្លោងទៅដល់មុនម្ចាស់កម្មវិធី អ្នកយាមថាអោយយកម៉ូតូទៅផ្ញេីរ ទៅដល់កន្លែងផ្ញេីរសន្តិសុខមកកាងថានៅទីនេះ ហាមដាច់ខាតមិនអោយធ្វេីប៉េតប៉ោង
(បញ្ជាក់:មិនមែនប៉េងប៉ោងហោះដែលអាចឆេះឆាប)
ពួកយេីងថាភ្ញៀវនិយាយនឹងអ្នកគ្រប់គ្រងហេីយ តែគេនៅតែមិនអោយចូលចតម៉ូតូ ខ្ញុំអោយគាត់មកវិញហេីយCall ទៅCancel ជាបន្ទាន់ តែភ្ញៀវសុខចិត្តជិះមកយក អោយទៅម្តងទៀត
ខ្លាំងជាងមុនអាពូឈ្លេីយ នឹងអោយចូលទាំងទេីសទាល់ ហេីយផ្តាំថា បេីដឹងថាវេទនាចូលម្តងៗចឹងកុំប្រឹងទទួលធ្វេីប៉េតប៉ោងអោយភ្ញៀវមកអូតែលនឹង!!! គេមិនស្វាគមន៍និងរីករាយនឹងភ្ញៀវនាំអីចូលរញេរញៃ នេះមកពីភ្ញៀវបរទេស បេីភ្ញៀវខ្មែរលឺសំដីទាំងនឹង មិនដឹងរឿងឡេីងដល់ណាទេ...
មានវគ្គគ្រោតគ្រាតច្រេីន តែសុំមិននិយាយបន្ត
សរុបមក បញ្ហាធ្វេីអោយរបរគេរលំមួយៗ មកពីពួកនៅក្រោមៗដែលធ្វេីអោយគេស្អប់អ្នកខាងលេី និងBusiness នោះទាំងមូល បេីពូនឹងទៅណាហេីយគេឈ្លេីយដាក់ហេីយគេមេីលងាយវិញ ចេះឈឺចិត្តទេ? នេះត្រឹមមេសន្តិសុខ បេីថៅកែវិញ ជាន់គេងាប់" ៕
ដោយ ៖ គន្ធា