CamNews

តារា 

កូនប្រុសគួរឲ្យក្នាញ់របស់​ លោក​ជា​ សុវណ្ណ​រិទ្ធ​ កាន់តែធំ កាន់តែគួរឲ្យស្រលាញ់

ព័ត៌មានកំសាន្ត ៖ តាំងពីចាប់កំណើតមិនបានប៉ុន្មានផង អូន Fame prasethirith ដែលជាកូនប្រុសរបស់ លោក ជា​ សុវណ្ណ​រិទ្ធ និងអ្នកនាង ​សុភាព​ មូល្យ៉ា បានទទួលនូវភាពល្បីល្បាយយ៉ាងខ្លាំងនៅលើបណ្តាញសង្គមអឺនធឺណិត ដោយសារតែរូបរាងនិងមុខមាត់គួរឲ្យក្នាញ់ និងចង់ថើបរបស់អូន Fame ។ 

ដោយយោងតាមបង្ហោះរបស់តាមរយៈ IG កាលពីពេលថ្មីៗនេះបានឲ្យដឹងថា កូនប្រុសគួរឲ្យក្នាញ់របស់​ លោក​ជា​ សុវណ្ណ​រិទ្ធ​ កាន់តែធំ កាន់តែគួរឲ្យស្រលាញ់ មិនចាញ់កាលនៅតូចប៉ុន្មានឡើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក​ជា​ សុ​វណ្ណ​​រិទ្ធ​ បាន​រៀប​អា​ពាហ៍​ពិពាហ៍​ជាមួយ​​នាង​ សុភាព មូល្យ៉ា កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មក​រា​ ឆ្នាំ​២០១៣​ ។ ហើយភរិយារបស់លោកគឺជា​និស្សិត​​សា​លា​ច្នៃ​ម៉ូដម្នាក់ ព្រមទាំងជា​កូន​ស្រី​លោក​សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រងទៀតផង​ ៕









ដោយ ៖ គន្ធា


ប្រភព ៖ IG