(ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៥ ស៊ន សៀវម៉ី ត្រូវបានបោះឆ្នោតជាកីឡាការិនីមានប្រជាប្រិយភាព បំផុតប្រចាំឆ្នាំ២០១៥ ដែល ទទួលបានការ Like រហូតដល់ទៅ ៦៦,៣៩០ និង Share ចំនួន ៤,១៥៤ ច្រើនជាងគេដាច់នៅលើ Facebook Page របស់ណាហ្គាវើល ។
គួរបញ្ជាក់ដែរថា សម្រាប់ជយលាភី នៃពានរង្វាន់អត្តពលិកមានប្រជាប្រិយភាពជាងគេអ្នកឈ្នះ គឺទទួលបានប្រាក់រង្វាន់ ជាលុយសុទ្ធចំនួន ២,០០០ ដុល្លារ រួមមានពានរង្វាន់អត្តពលិកឆ្នើម ដែលធ្លាប់បានមេដាយលើឆាកអន្ដរជាតិ គឺទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារ និងពានរង្វាន់ កីឡាករ-កីឡាការិនីជនពិការឆ្នើម ទទួលបាន ១,៥០០ដុល្លារ និងពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ សម្រាប់គ្រូបង្វឹកខ្មែរ ទទួលបាន ២ពាន់ដុល្លារ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី