ភ្នំពេញៈ មុននេះបន្តិចតារាសម្តែងស្រី ដែលមានឈ្មោះល្បីគួរសម នាង ទឹម រដ្ឋា បានបង្ហោះ
រូបថតដែលមើលទៅមានលក្ខណៈ សិចស៊ីបំផុត នៅលើបណ្តាញទំនាក់ទង facebook របស់
នាង ដែលធ្វើឱ្យមហាជន មានការផ្ញាក់ផ្អើល និង បានធ្វើការរិៈគន់ ទៅលើតារាស្រីមួយនេះ
ផងដែរ។
ថ្មីនេះនាង ទឹម រដ្ឋា បានបញ្ចេញរូបថតមួយសន្លឹក ដែលឈរកាច់រាងនៅលើឆ្នេរខ្សាច់មាត់សមុទ្រ
កណ្តាលហ្វូងមនុស្សជាច្រើន ក្នុងឈុតសំលៀកបំពាក់ ខោប៊យខ្លីត្រឹមគល់ភ្លៅ អាវប៊ីគីនី ព័ត៌ខៀវ
ដោយចំហរចោលមួយកំណាត់ខ្លួន ទាំងស្រុងដែលមើលទៅ គួរឱ្យព្រឺព្រួចជាទីបំផុត។
គ្រាន់តែតារាសម្តែង និង ជាតារាម៉ូដែល ទឹម រដ្ឋា បង្ហាញរូបភាពបញ្ចេញសាច់សរ មួយល្វែងខ្លួននេះ
លើ Facebook របស់នាងភ្លាមៗនោះ គេមើលឃើញថាមានអ្នកចុច Like និង Comment ជាបន្តបន្ទាប់
ដោយសារគេគិតថាវាជាឱកាស ដ៏កម្រមួយដែលបានឃើញ សាច់តារាដែលបានបង្ហាញឱ្យ ឃើញ
ងាយៗនោះ។
ទោះបីជាយ៉ាងក្តីក្នុងចំណោម មិត្តភក្តិនៅក្នុង Facebook របស់ស្រីស្រស់ ទឹម រដ្ឋា ត្រូវបានអ្នកនិយម
លេងបណ្តាញទំនាក់ទំនង សង្គម Facebook ក៏ដូចជា Friend របស់នាងបាន Comment ជាច្រើនមក
សរសើរនាង និងអ្នកខ្លះក៏បានរិះគន់ យ៉ាងចាស់ដៃផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានមិត្តភក្តិនៅក្នុង
Facebook របស់នាង មួយចំនួនបាន Comment រិះគន់យ៉ាងធ្ងន់ៗ មកលើរូបនាងព្រោះតែ ការបញ្ចេញ
ភាពសិចស៊ីនេះ។
ខណៈដែលស្រីស្រស់ទងវងនាង ទឹម រដ្ឋា បានឃើញមិត្តភក្តិនៅក្នុង Facebook របស់នាងបានសរសេរ
Comment ដោយមានអ្នកខ្លះ រិះគន់យ៉ាងធ្ងន់យ៉ាងណាក្តីតែ នាងទឹម រដ្ឋា មិនត្រឹមតែមិនមានអារម្មណ៍
រង្កៀសចិត្តនឹងការរិះគន់ នោះទេតែនាង បែរជាបញ្ចេញនូវទស្សនៈ តបទៅនឹងមហាជនដែលនាំគ្នា រិះ
គន់នាងនៅក្នុងហ្វេសប៊ុកនោះថា៖ «ខ្ញុំដឹងនូវអ្វីដែលខ្លួន ខ្ញុំកំពុងធ្វើហើយ។ អរគុណដែលជួយក្រើន
រំឭកខ្ញុំនោះ ។មុននឹងនិយាយបែបនេះ ដាក់ខ្ញុំអ្នកគួរតែមើលខ្លួនឯងផង....! ហើយអ្នក ហ៊ានធ្វើដូចខ្ញុំ
ឬអត់? អរគុណ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល