CamNews

កីឡាអន្តរជាតិ 

កីឡាករ Chen Po-liang ដេក​ពេទ្យ​នៅ​ឆាយ​នីស​តៃ​ប៉ិ ដើម្បី​​មើល​​ការ​​ប្រកួត​កម្ពុជា ប៉ះ​ឆាយ​នីយ​តៃ​ប៉ិ

(ភ្នំពេញ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Chen Po-liang របស់ក្រុមជម្រើសជាតិឆាយនីសតៃប៉ិ បាន​ត្រឡប់​ផ្ទះ​វិញ​ហើយ និង​កំពុង​សម្រាក​ព្យាបាល​របួសម្រាមដៃខាងឆ្វេង ដើម្បីទស្សនា​ការ​ប្រកួត​ជើង​ទី​២ រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប៉ះ ជម្រើស​ជាតិ​ខ្លួន​នា​យប់​ថ្ងៃ​អង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ។

កីឡាករវ័យ២៧ឆ្នាំ ដែលក្រុមអ្នកគាំទ្រកម្ពុជា កំពុងតែរង់ចាំខ្លាំង និងរកមុខដូចបូសនោះ បាន​សរ​សេរ​នៅ​លើ Facebook Page ផ្លូវ​ការ​របស់​ខ្លួនដែលត្រូវបានដកស្រង់ដោយសារព័ត៌ចិន China Times បាន​ឲ្យ​ដឹង​ថា «ខ្ញុំ​ត្រូវ​តែ​ត្រ​ឡប់ទៅវិញ ដើម្បី​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ ខ្ញុំសុំទោសដែលធ្វើឲ្យអ្នកទាំងអស់គ្នាព្រួយបារម្ភពីខ្ញុំ ដែលរួមគ្នាជួយ ជាតិ​យើង​ក្នុង​ការ​ប្រកួត​នៅ​ភ្នំ​ពេញ ទឹក​ដី​កម្ពុជា តែគួរឲ្យស្តាយ ខ្ញុំបានទទួលរងបាក់ម្រាមដៃខាងឆ្វេងនាពេលអំឡុងហ្វឹត ហាត់ ដែលគួរឲ្យស្តាយ ជាមួយនឹងក្រុមគ្រូពេទ្យឲ្យត្រឡប់​ទៅព្យាបាលភ្លាមៗ»

ជាចុងក្រោយនោះដែរ កីឡាករដែលប៉ះទង្គិចគ្នាជាមួយកីឡាករកម្ពុជា ឈិន ឈឿន នៅនាទីទី៨០ Chen Po-liang ក៏​បាន​ជូន​ពរ​ឲ្យ​ជម្រើស​ជាតិ​ឆាយនីសតៃប៉ិ ទទួលជ័យជំនះលើក្រុមកម្ពុជា នា​យប់​ថ្ងៃ​អង្គារ ទី​០៧ ខែ​មិថុនា​នេះ​ដែរ ដើម្បីបន្តដំណើរទៅជុំទី២ នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup UAE 2019 ដែលជិតចាប់ផ្តើម ហើយ៕


ផ្តល់សិទ្ធិដោយ ៖ ​ខ្មែរថកឃីង


Tags: Sport news Chen Po-liang