CamNews

តារា 

ប្រតិកម្ម រំលោះរថយន្ត នៅពិភពថ្មី សាសា ដាក់មួយឃ្លា យ៉ាង​ខ្លី​ ក្នុងន័យ​​​បញ្ចើច​បញ្ចើ​ ដល់​សារព័ត៌មាន

(ភ្នំពេញ)៖ អតីតពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ CTN កញ្ញា ឯក សុជាតា ហៅសាសា ដែលជាកូនស្រីសំណព្វចិត្តរបស់ឧកញ៉ា អ៊ុត ធី បន្ទាប់ពីជួបប្រទះ នូវរឿងរ៉ាវអាស្រូវថ្មីមួយទៀត ពាក់ព័ន្ធនឹងការខ្ចីលុយ ពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ «ពិភពថ្មី» ជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា ហុង ពីវ ទិញរថយន្តស៊េរីទំនើប កប់ស៊េរី ម៉ាក Porsche ស៊េរី ២០១២ មិនចូលខ្លួនសងបំណុលរួចមក បានធ្វើឲ្យបណ្ដាញសារព័ត៌មានក្នុងស្រុក ធ្វើការចុះផ្សាយព្រោងព្រាត ប៉ុន្តែនៅពេលនេះ ស្រាប់តែកញ្ញា សាសា បានបញ្ចេញសារបែបបញ្ចើចបញ្ចើ ដល់បណ្ដាញសារព័ត៌មានទាំងនោះ ថា មិនបានគោរពដល់សិទ្ធិរបស់នាង ហើយចង់ផ្សាយបែបណា ក៏ផ្សាយចុះ ស្រេចតែចិត្ត។

សាសា បានសរសេរក្នុងបណ្ដាញសង្គមរបស់នាង ដែលមានឈ្មោះក្លែងក្លាយ «Baboo Coffee» ថា «បើជ្រុលតែផ្សាយហើយ មិនបាច់ទូរស័ព្ទសួរទេ លោកបងសារព័ត៌មាន មានសិទ្ធ មិនបាច់គោរពសិទ្ធបុគ្គលទេ ផ្សាយចុះបងៗ តាមសម្រួល..!»

ពាក្យសម្ដីទាំងនេះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា នាងនិយាយឡើងក្នុងន័យ រុញទូកបណ្ដោយទឹក ពោលចង់សរសេរនាងពីអ្វីក៏បាន នាងមិនខ្វល់ ប៉ុន្តែកុំភ្លេចថា សាសា គឺជាបុគ្គលសាធារណៈ ធ្លាប់ជាអ្នកសិល្បៈមានឈ្មោះល្បី ដោយសារមហាជនគាំទ្រ ដូច្នេះមហាជន ទស្សនិកជន នៅមានសិទ្ធិ ក្នុងដឹងឮរឿងរបស់នាងគ្រប់ពេល មិនដូចអ្វីដែល សាសា កំពុងតែយល់ឃើញ នោះឡើយ។

សូមបញ្ជាក់ថា នារសៀលថ្ងៃទី១៩ ខែធ្នូ គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ «ពិភពថ្មី» ដែលជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា ហុង ពីវ បានចេញសេចក្ដីប្រកាសជាបន្ទាន់មួយ ជូនដល់កញ្ញា ឯក សុជាតា ហៅសាសា ជាកូនស្រីសំណព្វចិត្តរបស់ឧកញ៉ា អ៊ុត ធី ឲ្យចូលខ្លួនសងបំណុល រឿងខ្ចីលុយទិញរថយន្តស៊េរីទំនើប កប់ស៊េរី ម៉ាក Porsche ស៊េរី ២០១២ ខណៈដែលកន្លងមកនាង មិនបានគោរពតាមកិច្ចសន្យា។ គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ពិភពថ្មី បានប្រកាសទុកឱសានវាទ រយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ជាកំហិត។

រថយន្តរបស់កញ្ញា សាសា អតីតពិធីការិនីធ្លាប់មានឈ្មោះល្បី ត្រូវបានគេដឹងថា ម៉ាក Porsche មានតម្លៃរាប់ម៉ឺនដុល្លារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 ដែលបានខ្ចីលុយពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ «ពិភពថ្មី» ដើម្បីទិញរថយន្តដ៏ទំនើបនេះ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន នាងមិនបានចូលខ្លួន ដោះស្រាយបំណុល តាមកិច្ចសន្យា ដែលខ្លួនបានជំពាក់នោះឡើយ។

អតីតពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ CTN កញ្ញា ឯក សុជាតា ហៅ សាសា កន្លងមកត្រូវបានគេដឹងថា នាងហាក់សម្បូរទៅដោយរឿងអាស្រូវ មិនស្វាងសោះឡើយ ជាពិសេសរឿងរ៉ាវ ជាមួយនឹងលោក ឧកញ៉ា សុខ ប៊ុន កាលពីដើមខែកក្កដា ឆ្នាំ២០១៦ ដែលធ្វើឲ្យកក្រើកដល់មហាជន និងថ្នាក់ដឹកនាំធំៗជាច្រើន។ ជាមួយគ្នានេះ រឿងរ៉ាវ បង្កគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តបាត់ដំបង កាលពីអំឡុងខែកញ្ញា ក៏ជារឿងមួយមានការចាប់អារម្មណ៍ខ្លាំងផងដែរ។

ប៉ុន្តែនៅពេលនេះ កញ្ញា សាសា បានជួបប្រទះនូវរឿងថ្មីមួយទៀតហើយ គឺការបែកធ្លាយព័ត៌មាន គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ «ពិភពថ្មី» ប្រកាសឲ្យចូលខ្លួនដោះស្រាយបំណុល ក្នុងកិច្ចសន្យាខ្ចីប្រាក់ ទិញរថយន្តទំនើបមកជិះ យ៉ាងសង្ហា ដែលជាដំណឹងមួយ ប៉ះពាល់ដល់កិត្តិយសរបស់នាង យ៉ាងខ្លាំង៕
Image may contain: 2 people, textImage may contain: 1 person

Image may contain: 1 person

Image may contain: 3 people

Image may contain: 1 person, sunglasses and closeup

Image may contain: 1 person, indoor

No automatic alt text available.

Image may contain: 1 person

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: sasa