(ភ្នំពេញ)៖ ជាថ្មីម្តងទៀតអតីតពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ៥កញ្ញា ឯក សុជាតា ហៅ សាសា ដែលកន្លងមកធ្លាប់តែពើបប្រទះនឹងរឿងរ៉ាវ អាស្រូវផ្ទួនៗមានតែបញ្ហាមិនចេះចប់មិនចេះហើយស្ទើរងើបមុខមិនរួចបានបង្ហាញមុខក្នុងសកម្មភាពមនុស្សចែកអាហារដល់ចាស់ៗ និងកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា។
រូបថតជាច្រើនសន្លឹកត្រូវបានអតីតពិធីការិនីកញ្ញា សាសា បានយកមកបង្ហោះព្រោងព្រាតនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនបង្ហាញពីសកម្មភាពនៅពេលដែលនាង និងមិត្តភក្តិចុះរៀបចំ ដាំបាយធ្វើម្ហូប ចែកជូនដល់ប្រជាពលរដ្ឋដែលបានយកកូនតូចៗមកព្យាបាល និងបើកថ្នាំនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដោយមានទាំងបាយម្ហូប ទឹក និងថវិកាមួយចំនួន ចែកជូនដល់អ្នកដែលអញ្ជើញមកមន្ទីរពេទ្យគន្ធបុប្ផា។
តាមរយៈការបង្ហាញសកម្មភាពមនុស្សធម៌បែបនេះរបស់កញ្ញា សាសា គឺជាលើកទី២ហើយបន្ទាប់ពីនាងបានជួបប្រទះបញ្ហាធំៗជាច្រើនដោយលើកដំបូងគឺនាងត្រូវបាន ឧកញ៉ា សុខ ប៊ុន ប្រើហឹង្សាដាក់ យ៉ាងចាស់ដៃ ហើយរឿងបន្ទាប់គឺនាង បានទទួលរងព្រនង់នៃការរិះគន់ យ៉ាងចាស់ដៃ ក្រោយពីបានបង្ក គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបង។ប៉ុន្តែបន្ទាប់ពីមានរឿងបែបនេះកញ្ញា សាសា ក៏បានងាកមកធ្វើសកម្មភាពមនុស្សធម៌ដោយការចែកបាយ ម្ហូបឲ្យ ប្រជាពលរដ្ឋ ដែលនាំកូន មកមន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះសង្ឃឹមថាកញ្ញា សាសា នឹងបន្តធ្វើសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀតនៅថ្ងៃក្រោយ។
ទន្ទឹមនឹងការបង្ហោះរូបថតទាំងនេះកញ្ញា សាសា ក៏បានសរសេរបញ្ជាក់បន្ថែមថា សូមអគុណទៅដល់ពុកម៉ែបងប្អូន លោកតាលោកយាយ លោកពូអ្នកមីងទាំងអស់បានទទួលទានអាហារដែលនាងខ្ញុំ និងប្អូនរួមជាមួយមិត្តៗបានរួបរួមគ្នាទាំងកំលាំងកាយចិត្តធ្វើជូនពិសារជាអាហារថ្ងៃត្រង់ជាចុងក្រោយសូមជូនបុណ្យទៅដល់បងប្អូនប្រជាជនខ្មែរទាំងអស់។
ដើម្បីបានដឹងកាន់តែច្បាស់សូមទស្សនាសកម្មភាពរបស់កញ្ញា សាសា ចែកអាហារដល់ប្រជាពលរដ្ឋដែលនាំកូនមករកសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខាងក្រោមនេះទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង