CamNews

កីឡាអន្តរជាតិ 

Chelsea ត្រៀមកញ្ចប់ថវិការថ្មីម្ដងទៀត​ កាត់មុខមាត់ Man City លើខ្សែប្រយុទ្ធ Swansea

ព័ត៌មានកីឡា៖ សុទ្ធសឹងតែគ្រប់បណ្ដាញគេហទំព័រព័ត៌មានអន្ដរជាតិហើយ ដែលបានលើកឡើងស្រប​​គ្នាៗថា Chelsea ទំនងនិងត្រៀមកញ្ចប់ថវិការថ្មីមួយទៀត សម្រាប់ដេញថ្លៃយកកីឡាករខ្សែប្រ​យុទ្ធដ៏​ឆ្នើមបំផុតក្នុងក្រុម ក្ងាន Swansea ពី Manchester City ដែលក្រុមធ្លាប់បានគិតថា និង ត្រៀមខ្លួន​ផ្ទេរចូល​ក្នុងរដូវកាលខាងមុខនេះ។ 

ខ្សែប្រយុទ្ធស្បែកខ្មៅវ័យ ២៥ ឆ្នាំឈ្មោះថា Wilfried Bony គឺជាសរសរទ្រូងដ៏រឹងមាំបំផុតរបស់ ក្រុមក្ងាន​​ Swansea​ ហើយក៏ជាមុខសញ្ញាសំខាន់បំផុតរបស់ Manchester City ត្រៀមចុងប៊ិចបង្កើតកិច្ចកុងត្រា​ចូលក្រុមក្នុងឆ្នាំ ២០១៥ នេះដែរ ។ ប៉ុន្ដែស្របពេលគ្នាផង ព័ត៌មានក៏បានលេចឮជាបន្ដបន្ទាប់ ដោយ​​ក្រុម​តោខៀវ Chelsea ក៏មានចំណាប់អារម្មណ៍ ចង់ដេញថ្លៃយកក្នុងតម្លៃ ២០ លានផោន ។ 

សម្រាប់ថ្នាក់ដឹកនាំ Swansea ក៏មានការភ្ញាក់ផ្អើលនិងសន្ទុុះនៃការចាប់អារម្មណ៍នេះ ក្រោយពីបាន​មើល​ឃើញដូច្នោះ ។ ចំណែកខាងកីឡាករវិញមិនទាន់មានប្រតិកម្មអ្វីប្លែកនេាះទេ គ្រាន់តែដឹងខ្លួនថា​កន្លងមក គាត់ធ្លាប់បាន​សន្យាថា​ មិនចាកចេញពីក្រុមនេះ ឡើយ ហើយក្ដីរំពឹងទុក ចុងក្រោយគាត់សង្ឃឹមថា ក្រុម​និងផ្ដល់កិច្ចកុងត្រាថ្មីមួួយទៀតសម្រាប់គាត់រហូតដល់ឆ្នាំ ២០១៨ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ .dailystar


Tags: Sport News Chelsea​ Wilfried BonyManchester CitySwansea​