CamNews

ព័ត៌មានអន្តរជាតិ 

ឡើងជញ្ជាំងអាគារ ៥៨ជាន់ ព្រោះចង់ជួបបេក្ខជន ប្រធានាធិបតីអាមេរិក Donald Trump

បុរសម្នាក់ បានផ្សងគ្រោះថ្នាក់ ដើម្បីឡើងតាមជញ្ជាំងវិមាន Trump នៅក្រុង New York កាល
ពីថ្ងៃទី ១០សីហា ដើម្បីសំដែងការគាំទ្ររបស់ខ្លួន ចំពោះយុទ្ធនាការឃោសនាបោះឆ្នោតរបស់មហា
សេដ្ឋី Donald Trump។

យោងតាមទំព័រ New York Daily នគរបាលក្នុងតំបន់ បានចាប់ខ្លួនបុរសម្នាក់ដែលមានអាយុ
២០ឆ្នាំ នៅពេលបុរសនេះផ្សងគ្រោះថ្នាក់ ឡើងលើជញ្ជាំងវិមាន Trump ដោយប្រើឧបករណ៍បឺត
កញ្ចក់។ បុរសនេះ មានឈ្មោះថា Steve មកពីរដ្ឋ Virginia អាមេរិក។



អ្នកដើរផ្លូវ បានចាប់ផ្ដើមចាប់អារម្មណ៍ នៅពេលបុរសនេះឡើងដល់ជាន់ទី ៥។ មួយម៉ោងក្រោយ
មក (ប្រហែលម៉ោង ៤រសៀល) បុរសនេះបន្តឡើងដល់ជាន់ទី ១៦។

នគរបាលបានចាប់ឃាត់ខ្លួនបុរសនេះ នៅពេលឡើងដល់ជាន់ទី ២១ នៅវេលាម៉ោងប្រហែល ៦និង
៣០នាទីម្សិលមិញ ក្រោយពីបានរកវិធីគ្រប់គ្រងបុរសនេះអស់រយៈពេល៣ម៉ោង រួមមានការបញ្ចុះ
បញ្ចូលឱ្យឈប់ធ្វើសកម្មភាពចាប់ពីជាន់ទី ៥។ ក្រោយការបញ្ចុះបញ្ចូលមិនបានសម្រេច នគរបាល
ក៏បានសម្រេចចិត្ត ដោះកញ្ចក់ ដើម្បីឱ្យបុរសនេះ ចូលក្នុងសភាពទ័លច្រក នៅមុនពេលនាំខ្លួន
បុរសនេះ ចូលមកក្នុងអាគារ តាមរយៈបង្អួច។

មន្ដ្រីម្នាក់ ឱ្យដឹងថា បុរសនេះ ក្រោយមក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bellevue ដើម្បីពិនិត្យ
មើលថា តើមានជម្ងឺវិកលចរឹត ឬអត់។

Bill Aubrey អគ្គនាយកនៃការិយាល័យអង្កេតការណ៍នៅ Manhattan ឱ្យដឹងថា ៖ “ការដែលគាត់
បានបកស្រាយប្រាប់យើងខ្ញុំនោះគឺថា គាត់ចង់ជួបមហាសេដ្ឋី Trump។ វីដេអូមួយដែលត្រូវបាន
បុរសនេះ បង្ហោះនៅលើ Youtube កាលពីថ្ងៃទី ៩សីហា បញ្ជាក់ថា បុរសនេះ គឺជាអ្នកស្រាវជ្រាវឯក
រាជ ចង់ជួបមុខមហាសេដ្ឋី Trump ហើយនេះគឺជាមូលហេតុដែលគាត់ឡើងជញ្ជាំងអាគារដ៏ខ្ពស់នេះ”។



សូមបញ្ជាក់ថាវិមាន Trump មានកំពស់ ៥៨ជាន់ គឺជាអាគាររបស់មហាសេដ្ឋីអចលនទ្រព្យ Donald
Trump ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។ លោក Donald Trump មិន
មានវត្តមាននៅកន្លែងកើតហេតុនោះទេ។

ប្រែសម្រួល ៖ តារា


Tags: Donald Trump អាគារ​​ Steve ឡើងជញ្ជាំងអាគារ