នាង Angelina Jolie កំពុងតែសម្របសម្រួលថៅកែរបស់ខាងផលិតកម្មដើម្បីអោយកូនៗរបស់នាង
២ រូបទៀតអោយបានចូលប្រឡូកក្នុងវិស័យភាពយន្តក្នុងរឿង Maleficent ខណៈដែលកូនស្រីពៅគឺ
Vivienne កំពុងតែមានវត្តមានដើរតួរ។
Vivienne ជាកូនស្រីបង្កើតរបស់ Jolie និង Brad ដែលទើបតែមានអាយុ ៤ ឆ្នាំប៉ុណ្ណោះនាងត្រូវបាន
គេដាក់អោយសម្ដែងជាតួរព្រះនាង Aurora ក្នុងរឿង Sleeping Beauty។ ហើជាមួយគ្នានេះផងដែរ
ម្ដាយរបស់គេកំពុងតែរកផ្លូវដាក់ Pax អាយុ ៨ ឆ្នាំ និង Zahara អាយុ ៧ ឆ្នាំអោយមានមុខក្នុងវិស័យ
សិល្បះផងដែរ។
បើតាមទស្សនាវត្តី US Weekly បានអោយដឹងថា Shiloh ជាកូនរបស់ Jolie អាយុ ៦ ឆ្នាំនោះក៏ត្រូវ
បានដាក់អោយមានមុខក្នុងខ្សែភាពយន្តដែរតែនាងអៀនរាល់ពេលដែលនាងឃើញ កាមេរ៉ា៕
ដោយ៖ ម៉ូកា
ប្រភពពី៖ starpulse