(ភ្នំពេញ)៖ តារាចម្រៀងប្រុសល្បីឈ្មោះនិងមានប្រជាប្រិយភាពរបស់ផលិតកម្មសាន់ដេលោក ឆាយ វិរៈយុទ្ធ នាឱកាសថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់នេះបានចំណាយពេលវេលារបស់ខ្លួនចូលរួមបរិច្ចាគឈាម នៅមន្ទីពេទ្យព្រះអង្គរឌួងដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមការចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម្ភ ប៉ា សុជាតិវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្រៅពីការចូលរួមផ្តល់ឈាមនាកាសថ្ងៃទី១៤ កុម្ភៈ ជាទិវាក្តីស្រលាញ់នេះតារាចម្រៀងលោក ឆាយ វិរៈយុទ្ធ ក៏បានធ្វើការអំពាវនាវស្នើឲ្យប្រជាពលរដ្ឋ និងយុវជនខ្មែរត្រូវចូលរួមបរិច្ចាគឈាមទាំងអស់គ្នាដើម្បីជាការជួយសង្គ្រោះ ដល់ជីវិតមនុស្ស ដែលកំពុងខ្វះនិងត្រូវការបញ្ចូលឈាមបន្ថែម។
លោក ឆាយ វិរៈយុទ្ធ បានថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីបានឃើញការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលធ្វើឡើងតាមរយៈបណ្តាញផ្សព្វផ្សាយនានាក្នុងគោលបំណងដើម្បីឲ្យយុវជន និងពលរដ្ឋខ្មែរទូទៅ ចូលរួមផ្តល់ឈាមនាកាសទិវានៃក្តីស្រលាញ់១៤ កម្ភៈ ដោយរៀបចំធ្វើឡើងនៅមន្ទីពេទ្យព្រះអង្គរឌួងនេះហើយ ទើបបណ្តាលឲ្យលោកសុខចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួន មកចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្សដែលកំពុង ត្រូវការឈាមជាចាំបាច់នោះ។
តារាចម្រៀងប្រុសរូបសង្ហាទទួលបានការគាំទ្រច្រើន ពីសំណាក់មិត្តយុវវ័យគ្រប់ស្រទាប់វណ្ណៈលោក ឆាយ វិរៈយុទ្ធ បានបញ្ជាក់បន្ថែមថា ជាលើកទីពីរសម្រាប់ខ្ញុំដែលបានស្ម័គ្រចិត្តក្នុងការចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះអាយុជីវិតមនុស្ស ដែលត្រូវការឈាមប្រភេទ(A+) ដូចឈាមរបស់ខ្ញុំនេះដែរ។ ជាមួយគ្នានឹងការថ្លែងដូច្នេះលោក ឆាយ វិរៈយុទ្ធ ក៏បានបង្ហាញការសប្បាយចិត្តនិងផ្ញើរជាសេចក្តីស្រលាញ់ដល់មិត្តៗយុវវ័យ និងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលតែងបន្តចូលរួមនូវការគាំទ្រ។ជា ពិសេសគឺនៅថ្ងៃទិ១៤ កុម្ភៈ ដែលជាទីវានៃក្តីស្រលាញ់នេះលោកបានលើការអំពាវនាវសម្រាប់យុវជននិង យុវត្តីខ្មែរទាំងអស់សូមកុំភ្លើតភ្លើនប្រព្រឹត្តទង្វើរមិនគប្បីប្រាចាក ពីសិលធម៌សង្គមឲ្យសោះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី