CamNews

តារា 

Miley Cyrus សិចស៊ីចំហរល្វែងលើ ដើរលេងក្លឹប ស្រវឹងឡើងធ្លាក់ភ្នែក

កាលពីប៉ុន្មានថ្ងៃមុន Miley Cyrus បានចេញពី មន្ទីរពេទ្យហើយ បន្ទាប់ពីបាន សំរាកព្យាបាលពី​ ជំងឺប្រតិកម្ម ម្យ៉ាងដែល បានធ្វើអោយនាង​ អាក់ខានមិនបាន សំដែង Concert Bangerz Tour របស់នាងអស់ ជាច្រើនកន្លែង ។



ឥលូេះនេះនាង បានចេញមកសំដែង ដូចធម្មតា វិញហើយ Miley Cyrus ពេលនេះនៅតែជា ចូល ចិត្តផឹកស៊ី ដើរលេងអញ្ចឹង បើទោះបីជា ទើបតែចេញពី ពេទ្យមែន ។ បន្ទាប់ពី Conert នៅ O2 Arena ទីក្រុងឡុង ប្រទេសអង់គ្លេស រួចមក Miley Cyrus ត្រូវបានគេ ប្រទះឃើញ ថាបានប្រារព្ធ ពិធីជប់លាងមួយ នៅឯក្លឹបរាត្រី Madame Jojo ដល់ម៉ោង ៣ ទាបភ្លឺ ។ Miley Cyrus លេងស្ទីល សិចស៊ីរបស់ខ្លួន ដោយពាក់តែ អាវទ្រនាប់ហើយនិង ខោវែងប៉ុណ្ណោះ ។



ពេលចេញពីក្លឹបវិញ Miley Cyrus ត្រូវបានគ្រា ដោយអង្គរក្សហើយ យើងសង្កេតឃើញថា នាង ស្រវឹងឡើង​ ធ្លាក់ភ្នែកដែល យើងមើលទៅ ដូចនាងមិនដែល បានជប់លាងពី មុនមកអញ្ចឹង ៕ 



ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star singer miley cyrus