CamNews

តារា 

Bella ranee និង Weir លើកនេះ ផ្អែមល្អែមទៀតហើយ

ថៃ ៖ តារាសម្តែងថៃ នាង Bella ranee និង Weir ហាក់បីដូចជាបង្ហាញអោយឃើញនូវទំនាក់ទំនងរបស់ខ្លួនជាសាធារណៈ ដោយបង្ហោះរូបថតផ្អែមល្អែមជាមួយគ្នាទៅវិញទៅមក ។ 

កាលពីថ្ងៃទី ១៨ កន្លងទៅនេះ តារាសម្តែងវ័យ ៣២ ឆ្នាំបានបង្ហោះរូបថតរបស់មិត្តស្រីខ្លួន ដោយភ្ជាប់មកជាមួយនឹងចំនងជើងថា "ថ្ងៃនេះ ខ្ញុំកំពុងតែសាកប្រើប្រាស់កាមេរ៉ារបស់នាងជាលើកដំបូង ហើយមើលទៅពិតជាអស្ចារ្យមែនទែន" ។ ទោះបីជាតារាល្បីទាំងពីរដួងនេះ កម្រនឹងបង្ហោះរូបថតជាគូក៏ដោយចុះ ប៉ុន្តែ លោក Weir sukollawat តែងតែប្រើប្រាស់ពាក្យផ្អែមល្អែម ដោយការបង្ហោះរូបថតរបស់ នាង Bella ranee នៅលើគណនីអុិនស្រ្តាក្រាមជារឿយៗ ៕

នេះគឺជារូបថតដែលលោក Weir sukollawat បង្ហោះ ដោយភ្ជាប់ជាមួយនឹងចំនងជើងផ្អែមល្អែមដាក់មិត្តស្រីខ្លួន 




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Bella ranee weir sukollawat