ព័ត៌មានកំសាន្ត ៖ តួឯកប្រុសក្នុងរឿង "Train To Busan" ដែលល្អមើលរហូតមានអ្នកគាំទ្រធ្វើការសំណូមពរឲ្យចេញភាគ ២ ដោយសារតែវាល្អមើលហួសពីការរំពឹងទុករបស់អ្នកទស្សនា ហើយពួកគេបានបន្ថែមទៀតថា មិនស្តាយលុយនោះទេ ក្រោយពីបានទស្សនារឿងកូរ៉េនេះ ។
គួរបញ្ជាក់ឲ្យដឹងថា រឿងកូរ៉េបែប Zombie នេះបានចាក់បញ្ចាំងជាច្រើនប្រទេសនិងរកចំណូលបានយ៉ាងច្រើនលើសលប់រហូតធ្វើឲ្យអ្នកដឹកនាំរឿង ញញឹមបិទមាត់មិនជិតឡើយ ។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតគឺ លោក Gong Yoo ដែលជាតួឯកប្រុសក្នុងរឿងដ៏ល្អឯកមួយនេះ ។
សព្វថ្ងៃនេះ លោក Gong Yoo មានអាយុដល់ទៅ ៣៧ ឆ្នាំទៅហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រូបលោកផ្ទាល់នៅតែក្លាយជាទីចាប់អារម្មណ៍របស់មិត្តនារីៗ ដោយសារតែរូបរាងសង្ហានិងក្មេងជាងវ័យរបស់លោក ។ វាហាក់បីដូចជាមិនខុសពីពាក្យគេថា អាយុគ្រាន់តែជាតួលេខនោះទេ ៕
-ចុចអាន ៖ តើតារាល្បីថ្មីប្រចាំប្រទេសកូរ៉េ នឹងចូលមកសម្តែង រឿង Train To Busan ភាគ ២ ជំនួសលោក Gong Yoo?
-ចុចអាន ៖ រឿងថ្មីរបស់លោក Gong Yoo វាយលុកទីផ្សារជាង Train To Busan ទៀត
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook