CamNews

តារា 

រឿងថ្មីរបស់លោក Gong Yoo វាយលុកទីផ្សារជាង Train To Busan ទៀត

តារាកូរ៉េ ៖​ នាយកដ្ឋានសិល្បៈភាពយន្តកូរ៉េបានសម្រេចចិត្តដាក់រឿង "The Age of Shadows" ចូលរួមនៅក្នុងពានរង្វាន់ Oscar នៅក្នុងឆ្នាំ ២០១៧​ ដោយជំនួសឲ្យរឿង "Train to Busan" ។ 

កាលពីថ្ងៃទី ៣១ ខែសីហា មានប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា នឹងត្រូវបានចូលរួមនៅក្នុងពានរង្វាន់ Oscar ដែលកម្មវិធីនេះនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៧ ខាងមុខនេះ ​។ 

ខ្សែភាពយន្តរឿង "The Age of Shadows" ត្រូវបានចាក់បញ្ចាំងនៅក្នុងប្រទេសកូរ៉េ កាលពីថ្ងៃទី ០៧ ខែកញ្ញានេះ ហើយមានទស្សនាដល់ទៅរាប់លាននាក់ឯណោះ ។ ហើយអាចនិយាយបានថា រឿងថ្មីរបស់លោក Gong Yoo វាយលុកទីផ្សារជាង Train To Busan ទៅទៀត ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ zing