CamNews

តារា 

តើតារាល្បីថ្មីប្រចាំប្រទេសកូរ៉េ នឹងចូលមកសម្តែង រឿង Train To Busan ភាគ ២ ជំនួសលោក Gong Yoo?

តារាកូរ៉េ ៖ សាច់រឿងដ៍ល្អឯកនិងធ្វើឲ្យទស្សនិកជនទស្សនាហើយ ចង់ទស្សនាទៀតគឺរឿង Train To Busan ដែលជាសាច់រឿងបែប Zombie ពេលនេះតួអង្គលោក Gong Yoo កំពុងចេញមកបកបកស្រាយអំពីព័ត៌មានលម្អិតអំពីរឿងដែលមានក្រុមអ្នកគាំទ្រកំពុងតែធ្វើការសំណូមពរ ឲ្យរឿងនេះមានភាគបន្ត (Train To Busan ភាគ ២) ។ 

តារាសម្តែងវ័យ ៣៧ ឆ្នាំ លោក Gong Yoo កាលពីពេលថ្មីៗនេះបានផ្តល់នូវកិច្ចសម្ភាស៍ជាមួយនិង Sports Chosun ថា តារាសម្តែងរូបនេះកំពុងតែព្យាយាមនិយាយជាមួយនិង ចាងហ្វាង លោក Yeon Sang-Ho ឲ្យមានភាគ ២ ប៉ុន្តែលោកចាងហ្វាង មិនអនុញ្ញិតឲ្យខ្លួនបន្តសម្តែងរឿងនេះទៀតទេ ព្រោះនៅក្នុងសាច់រឿងនោះ Gong Yoo ត្រូវបាន Zombie ខាំ​ហើយស្លាប់ និងធ្លាប់ពីរថភ្លើងបាត់ទៅហើយ ដូច្នេះមិនអាចបន្តឲ្យសម្តែងបន្តទៀតបានទេ ចឹងហើយប្រហែលជាលោក Yeon Sang-Ho នឹងជ្រើសរើសតារាសម្តែងថ្មីសម្រាប់ភាគទី ២ ៕

ដោយសារតែកត្តានេះហើយ ទើបធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនកើតមន្ទិលសង្ស័យថា តើតារាល្បីថ្មីប្រចាំប្រទេសកូរ៉េលោក Song Joong Ki

នឹងចូលមកសម្តែងរឿង Train To Busan  ភាគ ២ ជំនួសលោក Gong Yoo ? ប៉ុន្តែនៅមិនទាន់មានព័ត៌មានណាមួយច្បាស់លាស់ថា លោក Song Joong Ki នឹងចូលរួមទេ ព្រោះគ្រាន់តែការសង្ស័យរបស់ក្រុមអ្នកគាំទ្រតែប៉ុណ្ណោះ ប្រសិនបើមានព័ត៌មានណាមួយជាក់លាក់ ក្រុមការងារ Camnews នឹងបញ្ជាក់ឲ្យលោកអ្នកបានដឹង ។ 

គួរបញ្ជាក់ឲ្យដឹងឡើងវិញថា រឿង Train To Busan មិនមែនចាក់បញ្ចាំងតែនៅក្នុងប្រទេសកូរ៉េទេ គឺបញ្ចាំងនៅទូទាំងពិភពលោក ហើយសរុបទៅគឺមានដល់ទៅ ១៥៦ ប្រទេសឯណោះ ៕








លោក Song Joong Ki




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ fxnewscall