CamNews

តារា 

ជាការពិតដែលថា​ លោក Lee Min Ho និងមិត្តស្រី ត្រៀមខ្លួនថតរឿង Train to Busan 2?

តារាកូរ៉េ ៖ សាច់រឿងដ៍ល្អឯកដែលមានចំណងជើងថា Train To Busan 2  នឹងត្រូវបានបង្កើតឡើងភាគ ២ យ៉ាងពិតប្រាកដមែន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តួឯកប្រុសថ្មី ដែលនឹងមកជំនួសតំណែងតួអង្កចាស់នោះជាបុរសសង្ហាប្រចាំប្រទេសកូរ៉េតែម្តង ។  

ដោយយោងតាមគណនី Twitter ផ្ទាល់របស់លោក Gong Yoo បានឲ្យដឹងថា មានក្រុមអ្នកគាំទ្រជាច្រើនពិតជាមានអារម្មណ៍សប្បាយរីករាយក្រៃលែង ក្រោយពីបានអាន Status របស់លោក ។ ដោយនៅក្នុង Status បាននិយាយថា "រឿង Train to Busan និងត្រូវមានភាគបន្តសម្រាប់អ្នកទាំងអស់គ្នាយ៉ាងពិតប្រាកដណាស់" ។​ 

ប៉ុន្តែជាអកុសលនៅក្នុងរឿងភាគ ២ នេះមិនអាចមានវត្តមានរបស់លោក Gong Yoo ទៀតទេ ព្រោះនៅក្នុងសាច់រឿងនោះត្រូវបាន zombie ខាំហើយក៏ធ្លាក់ពីលើរថភ្លើងស្លាប់បាត់ហើយ ។ 

ដោយសារតែហេតុនេះហើយ ទើបតួឯកប្រុសថ្មីដែលនឹងចូលមកជំនួសដំណែងនោះគឺលោក Lee Min Ho ព្រោះលោកក៏ជាតារាល្បីបំផុតប្រចាំប្រទេសកូរ៉េ រីឯតួឯកស្រីប្រហែលជាអាចនាង Suzy ព្រោះអាចនឹងបញ្ចូលមនោច្ចេតនាបានយ៉ាងល្អឥតខ្ចោះ ព្រោះអ្នកទាំង ២​គឺជាសង្សារនឹងគ្នាស្រាប់តែម្តង ។

ទោះបីជាយ៉ាងណាក៍ដោយ លោក Yeon Sang-ho ដែលជាអ្នកដឹកនាំរឿង មិនទាន់បញ្ជាក់យ៉ាងច្បាស់នៅឡើយទេថា តើតួឯកម្នាក់ណាដែលនឹងមកជំនួសដំណែងលោក Gong Yoo នោះទេ ៕

១. Gong Yoo 



២. Lee Min Ho



៣. Suzy 



 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ morningledger


Tags: Gong Yoo Lee min ho Suzy