CamNews

ព័ត៌មានជាតិ 

ព័ត៌មានលម្អិតអំពីការឆាបឆេះ ផ្សារព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ

តាកែវ ៖ អគ្គីភ័យបានឆាបឆេះរាប់រយតូបនៅផ្សារព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីព្រឹកម្សិលមិញដោយគិតជាបរិមាណ ប្រហែលជា ៥ភាគរយនៃតូបផ្សារដែលត្រូវបានបំផ្លាញ ។

សាលាក្រុងខេត្តតាកែវបានមានប្រសាសន៍ថា តូបឈើចំនួន ១២០ ត្រូវបានបំផ្លាញក្នុងអំឡុងពេលអគ្គិភ័យដែលបានចាប់ផ្តើមឆេះនៅម៉ោង ១ ទាលភ្លឺ ដែលនាំឲ្យមានការខូចខាតរាប់ពាន់ដុល្លារ ។ លោកបានបន្ថែមទៀតថា ប្រហែលប្រាំភាគរយនៃទីផ្សារត្រូវបានរងផលប៉ះពាល់ ។

លោក សុខ សំណាង ដែលជាស្នងការនគរបាលខេត្ត ដែលបានដឹកនាំអ្នកពន្លត់អគ្គីភ័យភ្លើងឆេះនោះបាននិយាយថា រថយន្តពន្លត់អគ្គីភ័យចំនួន ៣ ត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការនេះ ។

លោក ឡេង ប៊ុនឡុង អនុប្រធានខណ្ឌព្រៃកប្បាសបាននិយាយថា ភ្លើងបានចាប់ផ្តើមឆេះនៅក្នុងតូបលក់គ្រឿងសំអាង ហើយទើបឆេះរាលដាលតូបផ្សេងៗបន្ទាប់ពីនោះ ។ នេះបើយោងតាមការសុើបអង្កេត ។ 

លោកបានកត់សម្គាល់ថា ក្នុងអំឡុងពេលពន្លត់អគ្គិភ័យអ្នកពន្លត់អគ្គីភ័យមានការព្រួយបារម្ភថា វានឹងរាលដាលទៅធុងប្រេងសាំងដែលត្រូវបានរក្សាទុកនៅខាងក្រៅផ្សារ ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកពន្លត់អគ្គីភ័យអាចទប់ស្កាត់ឧប្បត្តិហេតុបែបនេះបានយ៉ាងរលូន ។

លោក ដឺហាក់ អ្នកលក់នៅផ្សារបានឲ្យដឹងថា ហាងរបស់លោកត្រូវបានបំផ្លាញទាំងស្រុងដោយសារភ្លើងឆេះ ។ 

នៅពេលវេលាម៉ោង ១ ខណៈពេលកំពុងសម្រាកយ៉ាងស្កប់ស្កាល់នោះ គាត់បានលឺសម្លេងវឹកវរនៅខាងក្រៅ ។ ហើយបន្ទាប់ពីនោះគាត់ក៏បាននាំក្រុមគ្រួសារទៅកាន់កន្លែងដែលមានសុវត្ថិភាព ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news