CamNews

ព័ត៌មានអន្តរជាតិ 

មេបញ្ជាការនាវាពិជឃាត US កូនកាត់ ខ្មែរ-អាមេរិក ត្រូវអាគាំង កាត់ទោស ៦ឆ្នាំ នៅទឹកដី ចាយដុល្លារ

ព័ត៌មានអន្តរជាតិ ៖ មេបញ្ជាការ កងទ័ពជើងទឹកសហរដ្ឋអាមេរិក​​ ដែលជាកូនកាត់ខ្មែរ-អាមេរិកកាំង នោះត្រូវបានតុលាការសហព័ន្ធ San Diego សម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ រយៈពេល ៦ ឆ្នាំ និងពិន័យជាប្រាក់ ដល់ទៅ ១០០,០០០ដុល្លារ ពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើស អំពើពុករលួយរបស់លោក ជាមួយនឹងការទទួលយកសំណូកមានជាសាច់ប្រាក់ កាដូ សំបុត្រមើលការប្រគុំតន្រ្តី Lady Gaga ក៏ដូចជា ពេស្យាចារ្យជាថ្នូរនឹងការបែកធ្លាយឯកសាសម្ងាត់ យោធា សហរដ្ឋអាមេរិក ។ 


អតីតកាលកន្លងទៅនេះ លោកទទួលបានកេត្តិ៍នាមល្បីល្បាញជាបន្តបន្ទាប់ តាមរយៈការងារជោគ ជ័យពីក្មេងកម្ពុជា ដែលរត់គេចពីសម័យសង្គ្រាមបានក្លាយទៅជាមន្រ្តីកងទ័ពជើងទឹក សហរដ្ឋអាមេ រិកដ៏កំពូល នៅពេលដែលលោកឈានចូលយុវវ័យ ។ បច្ចុប្បន្នភាព មានវ័យ ៤៨ ឆ្នាំ អតីតមេបញ្ជា ការនាវាពិជឃាតសហរដ្ឋអាមេរិក USS Mustin លោក Michael Vannak Khem Misiewicz ទទួល កំហុសអំឡុងខែមករា កន្លងទៅនេះ ពីការចោទប្រកាន់ ការប្រព្រឹត្តិបទល្មើស អំពើពុករលួយ ជាថ្នូរ នឹងការបែកធ្លាយឯកសារសម្ងាត់ ប្រតិបត្តិការ កងទ័ពជើងទឹក សហរដ្ឋអាមេរិកការពារគ្រាប់ម៉ីស៊ីលឆ្លងទ្វីប នៅតំបន់ ប៉ាស៊ីហ្វិក ។ នៅថ្ងៃសុក្រ កន្លងទៅនេះ លោក Misiewicz ត្រូវបានសម្រេចចោទ ប្រកាន់ពីបទឧក្រិដ្ឋខាងលើ ខណៈលោកទទួលសារភាព ។ 


មានឈ្មោះកំណើត ខែម វណ្ណៈ (Khem Vannak)​ លោកមានស្រុក កំណើតនៅខេត្ត កណ្តាល ព្រះ​រាជាណាចក្រកម្ពុជា ក្រោយមកនៅអំឡុងឆ្នាំ ១៩៧៣ លោកត្រូវបាន បុគ្គលិក ​ស្ថានទូត​អាមេរិក​ម្នាក់​ ទទួល​យក​ទៅ​ចិញ្ចឹម ​នៅ​ពេល​ដែល​លោក​មាន​អាយុ​៦​ឆ្នាំ ។ គ្រួសារបុគ្គលិកស្ថានទូត បាន ជម្លៀសខ្លួនទៅកាន់ទឹកដីសហរដ្ឋអាមេរិក ចំពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងតែមានការប្រឈម មុខជាខ្លាំង ជាមួយនឹង របប ខ្មែរក្រហម ។ ក្រោយមក ក្មេងប្រុស​ដែលតែងតែមានឈ្មោះថា ខែម វណ្ណៈនោះ បានធំឡើងនៅឯជនបទនៃរដ្ឋ Illinois សហរដ្ឋអាមេរិក រហូតចូលសិក្សានៅឯ United States Naval Academy ឆ្នាំ ១៩៨៥ ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: US Texas Int news Airbase Cambodia Navy