CamNews

កីឡាអន្តរជាតិ 

Man United បំបាក់ CSKA ដោយលទ្ធផលពិន្ទុ ១គ្រាប់ ស្របពេល Real Madrid បំបាក់ PSG ត្រឹម ១ គ្រាប់ដូចគ្នា

ព័ត៌មានកីឡា៖ ក្រុមម្ចាស់ផ្ទះ Man United កាលពីយប់មិញបានផ្ដួលក្រុមភ្ញៀវ CSKA Moscow យ៉ាងស្អាតមួយដង្ហើមចុងក្រោយ ក្រោមលទ្ធផលពិន្ទុ ១-០ ដោយកីឡាករ Wayne Rooney ក្នុងជំនួបប្រកួត វគ្គជម្រុះចាប់ក្រុម Champions League ក្រុម B ។ 

Wayne Rooney បានសម្រេចបំណងក្រុមរបស់ខ្លួន ដោយស្វែងរកគ្រាប់បាល់បានដោយជោគជ័យចំនួន ១គ្រាប់​នៅនាទីទី៧៩ ។ ស្របពេលនៃការប្រកួតនោះផងដែរ Man United ក៏មិនបានភ្លេចគុណ អ្នកចាំទីរបស់ខ្លួនគឺ កីឡាករ David de Gea ដែលបានសង្គ្រោះបាល់បានយ៉ាងល្អបំផុត ពីកីឡាករខ្សែប្រយុទ្ធ Seydou Doumbia។ ក្រោយលទ្ធផលជោគជ័យ ក្នុងក្រុម B Man United បានឡើងតំណែងកាន់លេខរៀងទី១​ វិញម្ដង ខណៈដែល ក្លឹប​Wolfsburg ដែលធ្លាប់ឈនៅលេខរៀងនោះ ធ្លាក់មកលេខរៀងទី៣ វិញ។ 


គូសបញ្ជាក់ផងដែរថា លោក Louis Van Gaal ពិតជាមានទំនុកចិត្ដជាខ្លាំង​នឹងខ្សែប្រយុទ្ធជើងចាស់ម្នាក់នេះ ខណៈមុនការប្រកួត គាត់បានលើកទឹកចិត្ដ និងសង្ឃឹមថា Wayne Rooney មិនធ្វើឲ្យគាត់អស់សង្ឃឹមឡើយ ។

ចំណែកឯ ការប្រកួតក្នុងទឹកដី អេស្ប៉ាញវិញ ម្ដងរវាងក្រុមម្ចាស់ផ្ទះ Real Madrid ប៉ះជាមួយ អ្នកលេង មកពីទឹកដី ប្រទេសបារាំង គឺ PSG ក៏សម្រេចលទ្ធផជោគជ័យ ផងដែរ គឺ ១-០ ។ 

Real Madrid បានបំបាក់ក្រុមភ្ញៀវ PSG ក្រោមបច្ចេកទេសស្វែងរកគ្រាប់បាល់ ពីកីឡាករ Nacho Fernandez នៅនាទីទី៣៥ ។ 

ក្រុមទាំងពីបានជួបគ្នារួចម្ដងហើយ កាលពីខែមុន ក្នុងទឹកដីប្រទេសបារាំង​ ប៉ុន្ដែលទ្ធផល គឺស្មើរគ្នា ០-០ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីុស៊ី


Tags: Sport News real madrid vs psg man united vs cska moscow Champions League