CamNews

កីឡាអន្តរជាតិ 

ស្ទើរខ្លោចចិត្ដ ខ្សែការពារ Man United ត្រូវព្យាបាលរបួស រហូតដល់ទៅ ៦ ខែ

ព័ត៌មានកីឡា៖ ខ្សែការពារ​ ក្លឹប Man United ដែលទទួលរងការប៉ះទង្គិចកាលពីប្រកួតយប់មិញ ជាមួយ ខ្សែការពារក្លឹប​ PSV ក្នុងព្រឹត្ដិកាណ៍ Champions League ជើងទី១ ត្រូវបានអ្នកនាំពាក្យក្លឹប អះអាងជាថ្មីថា កីឡាករនឹងត្រូវដេកព្យាបាលរបួសរហូតដល់ទៅ ៦ ខែ ។ 

កីឡាករ Luke Shaw ដែលជាខ្សែការពារដ៏រឹងមាំរបស់ក្លឹប Man United បានប៉ះទង្គិចគ្នាជាមួយខ្សែការពារ PSV ឈ្មោះថា Hector Moreno នៅនាទីទី ១៥ បង្កឲ្យមានគ្រោះរបួសយ៉ាងធ្ងន់ធ្ងរ ដោយបាក់ជើងខាងស្ដាំ រហូតដាក់ខ្យល់អុកស៊ីស៊ែន សែងចេញមកក្រៅទីលានប្រកួត Philips Stadion ។ 

របួស Luke Shaw ពិតជាធ្វើឲ្យ Man United សោយសោក នឹងកើតទុកជាខ្លាំង ខណៈដែលលទ្ធផលក្រោយ​​ការពិនិត្យ កីឡាករត្រូវដេកព្យាបាលរបួសរបហូតដល់ទៅ ៦ ខែ ។ 

គូសបញ្ជាក់ផងដែរថា ក្រោយពីចប់ការប្រកួត​ Man United ចាញ់ក្រុមម្ចាស់ផ្ទះទៀត ក្រោមលទ្ធផលពិន្ទុ ២-១។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ manchestereveningnews


Tags: Sport News Man United Luke Shaw