CamNews

តារា 

នាង Aff taksaorn ថាត្រៀមខ្លួនសម្រាប់លែងលះហើយ ប៉ុន្តែបែរជាស្វាមីនាងនិយាយពាក្យបែបនេះទៅវិញ

ថៃ ៖ ប្រធានបទនៃការលែងលះរបស់កំពូលតារាសម្តែងជើងចាស់ នាង Aff Taksaorn និងស្វាមីសេដ្ឋីគឺ លោក Songkran Techanarong នៅតែជាប្រធានបទក្តៅគកុកនៅក្នុងប្រទេសថៃ​ ព្រមទាំងទទួលនូវការចាប់អារម្មណ៍ខ្លាំងទៀតផង ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ តារាសម្តែងវ័យ ៣៧ ឆ្នាំរូបនេះ បានថ្លែងប្រាប់អ្នកកាសែតថា នាងនិងលោក Songkran Techanarong នៅមិនទាន់លែងលះគ្នាទេ ប៉ុន្តែអ្នកទាំងពីរបានរស់នៅផ្ទះពីរផ្សេងជាងមួយឆ្នាំហើយ ។ ចំពោះរឿងចុះហេត្ថលេខាលែងលះ នាង Aff Taksaorn ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ។ 

ស្របពេលដែលព័ត៌មានដែលថាតារាស្រីរូបត្រៀមខ្លួនរួចរាល់សម្រាប់ការលែងលះជាមួយស្វាមី ស្រាប់តែ លោក Songkran Taechanarong បានតបនឹងកាសែតដែលទាក់ទងចង់ដឹងព័ត៌មានលម្អិតពីលោក ដោយនិយាយលើកឡើងថា ភរិយារបស់លោក កំពុងតែខឹងសម្បារ ដូច្នេះហើយទើបនាងនិយាយពាក្យបែបនេះចេញមក ប៉ុន្តែលោកនឹងព្យាយាមឲ្យអស់ពីសម្ថតភាពដើម្បីយកបេះដូងនាងត្រលប់មកវិញឲ្យបាន ។ 

គួរបញ្ជាក់ឲ្យដឹងថា ទោះបីជាប្តីប្រពន្ធមួយគូរស់នៅផ្ទះពីរផ្សេងពីគ្នាក៏ពិតមែន​ ប៉ុន្តែពួកគេក៏នៅតែជួបគ្នាជារឿយៗ ដោយសារតែកូនស្រីតែម្នាក់គត់ឈ្មោះថា Nong Pee Mai ។ ហើយចំពោះបញ្ហានេះផងដែរ អ្នកគាំទ្រកំពុងតែរង់ចាំមើលថាតើ ការជួបគ្នាញឹកញាប់បែបនេះ ក៏ព្រោះតែកូនស្រី ឬខាងស្វាមីព្យាយាមទាក់ទាញយកបេះដូងប្រពន្ធត្រលប់មកវិញ ។ 

តើទំនាក់ទំនងស្វាមីភរិយាមួយគូនេះ នឹងជួបទីបញ្ចប់ដោយការចែកផ្លូវគ្នា ឬទីបញ្ចប់ដ៏សែនរីករាយដោយការវិលទៅជួបជុំគ្រួសារ ដូចនៅក្នុងភាពយន្ត ។ មានតែរង់ចាំមើលព័ត៌មាន Update ក្រោយៗទាំងអស់គ្នា ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Aff taksaorn Songkran Taechanarong Kwang Sumpaka