CamNews

តារា 

នៅសុខៗបែរជា នាង Yaya និង Nadech ទៅជួបរឿងនឹកស្មានមិនដល់បែបនេះទៅវិញ

ព័ត៌មានកំសាន្ត ៖ ពាក្យចចាមអារាមកាន់តែផ្ទុះខ្លាំងឡើងៗបន្ទាប់ពីនាង Ann Thongprasom ធ្លាប់បានអះអាងថា​ តារាសម្តែងថៃរូបសង្ហា លោក Nadech និងនាង Yaya មិនមែនជាគូស្នេហ៍នឹងគ្នា ហើយចំពោះរឿងនេះអ្នកកាសែតក៏កំពុងតែសូមការបំភ្លឺពីតារាល្បីទាំងពីរដួងនេះហើយ ប៉ុន្តែនៅមិនទាន់មានការអះអាងជាក់លាក់ណាមួយនៅឡើយទេ ។ 

ដំបូងឡើយមានមហាជនជាច្រើនសុទ្ធតែដឹងច្បាស់ថា Nadech និង Yaya ស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ ហើយទៅណាមកណាជាមួយគ្នាជារឿយៗរហូតមានកម្មវិធីគ្រួសារទាំងសងខាងបានជួបគ្នាទៀតផង ។ ហើយមួយរយៈពេលក្រោយនេះ ថ្វីត្បិតតែតួឯកប្រុសស្រីក្នុងរឿង "ល្បែងស្នេហ៍" ចូលរួមកម្មវិធីណាមួយជាមួយគ្នាក៏ដោយចុះ ប៉ុន្តែអ្នកទាំងពីរមិនមែនបង្ហោះរូបថត ឬ បង្ហាញភាពផ្អែមល្អែមជាមួយគ្នា ដូចកាលពីមុនឡើយ ។ តែទោះបីជាយ៉ាងណាក៏ដោយចុះ យើងនឹងសូមការបំភ្លឺពីតារាថៃទាំងពីរដួងនេះ ថាតើអ្នកទាំងពីរគឺជាគូស្នេហ៍ពិតប្រាកដ ឬ យ៉ាងណា ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Yaya Nadech Ann Thongprasom Kimberly Margie rasri