ព័ត៌មានកំសាន្ត ៖ តារាចម្រៀងរូបស្រស់ កញ្ញា ឈិត សុវណ្ណបញ្ញា ដែលបានចាកចេញពី ផលិតកម្មហង្សមាស បន្ទាប់ពីចូលទ្រនំថ្មី គឺផលិតកម្មថោន ពេលនេះបានក្តាប់ដំណែងតួឯកក្នុងរឿងថ្មីជាមួយនិងកំលោះសង្ហាម្នាក់ ដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បីផងដែរ ។ ហើយម្ចាស់បទ "ម្ចាស់បទម្នាក់ឯងម្តងទៀត" នេះថែមទាំងត្រូវផលិតកម្មថោន បើកឱកាសឲ្យថតភាពយន្តភាគប្រចាំស្ថានីយ ទូរទស្សន៍មួយទៀតផង ពិតជាឡូយខ្លាំងណាស់ ។
ដំណែងតួឯកក្នុងរឿងថ្មីជាមួយនិងកំលោះសង្ហាម្នាក់នោះគឺ លោក ខាត់ វៃ ហាំង ។ គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទី ២ ដែលតារាស្រីរូបនេះបានក្តាប់ដំណែងជាតួឯកស្រី ដោយរឿងទី ១ ដែលនាងបានសម្តែងគឺរឿង "ទេសចរណ៍ឋាននរក" និងរឿងមួយទៀតនោះគឺ "ពន្លកស្នេហ៍យុវវ័យ" ដែលទើបតែក្រុងពាលី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដូច្នេះហើយកុំភ្លេចរង់ចាំទស្សនា នាពេលខាងមុខទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB