ព័ត៌មានកីឡា៖ លោក Jose Mourinho បានយល់ព្រមចូលខ្លួនមកទំនាក់ទំនងគ្រងតំណែងក្នុងក្លឹប Man United ប្រសិនជា លោក Louis Van Gaal ពិតជាចាកចេញមែនោះ ។
មុនពេលដំណឹងក្រៅផ្លូវការត្រូវបានលេចខ្លួនឡើងមក ថា អតីតគ្រូបង្វឹកក្លឹប Chelsea មានទំនាក់ទំនងចង់ចូលមកគ្រងតំណែងជាថ្មាក់ដឹកនាំថ្មីក្នុងទឹកដី Man United លោក Mourinho ក៏ត្រូវបានគេដឹងថារូបលោក កំពុងតែមានប្រៀបជាបេក្ខជន ឈរលើលំដាប់លេខរៀងទី១ ក្នុងចំណោមបេក្ខជនផ្សេងទៀត ។
ប្រភពព័ត៌មានពីគេហទំព័រអ៊ីតាលី Tuttomercatoweb ក៏បញ្ជាក់ថា លោក Mourinho បានងក់ក្បាលយល់ព្រមនឹងគម្រោងចូលខ្លួនមកគ្រប់គ្រងទីនោះផងដែរ។ ប៉ុន្ដែសម្រាប់ពេលវេលាមិនបានបញ្ជាក់ថាថ្ងៃណានោះទេ។ ចំណែកលោក Louis Van Gaal វិញត្រូវផុតកិច្ចកុងត្រាក្នុងឆ្នាំ ២០១៧ តែទំនងជាមិនដល់ពេលនោះទេមើលទៅ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express.