CamNews

តារា 

បែកធ្លាយ !! រូបថតរបស់តារាល្បី Chompoo កាលពី ១០ ឆ្នាំមុន អាក្រក់ជាងឥលូវដាច់

ព័ត៌មានកំសាន្ត ៖​ តារាស្រី Chompoo araya ត្រូវបានក្រុមអ្នកគាំទ្រជាច្រើនទទួលស្គាល់ថា នាងគឺជាតារាស្រីដែលមានកេរ្តិ៍ឈ្មោះល្បី និងមានរូបសម្រស់ស្រស់ស្អាតជាងគេនៅក្នុងប្រទេសថៃ ហើយក៍ជាអ្នកដែលមានទេព្យកោសល្យខាងសម្តែងរឿងភាគផ្សេងៗថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រី Chompoo araya គឺជានារីម្នាក់ដែលមានស្វាមីរួចទៅហើយ ។ Chompoo មិនត្រឹមតែជាតារាស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាតទេ នាងថែមទាំងមានស្វាមី ជាមនុស្សដែលកន្លងធម៍ និងមានសារជាតិជាមនុស្សល្អ ស្រលាញ់និងយកចិត្តទុកដាក់ចំពោះ Chompoo ខ្លាំងណាស់ ។ 

ហើយពេលនេះយើងចង់លើកឡើងនូវប្រធានបទគួរឲ្យអស់សំណើចមួយអំពីរូបថតរបស់តារាស្រី Chompoo ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា កាលពីពេលថ្មីៗនេះតារាស្រី Chompoo ត្រូវបានគេទម្លាយរូបថតរបស់នាងកាលពី​ ១០ ឆ្នាំមុន ។ ហើយត្រូវបានអ្នកនិយមលេងអិនធឺណិតនិយាយថា រូបថតកាលពី ១០ ឆ្នាំមុននោះ អាក្រក់ជាងឥលូវដាច់ ។

ហើយនៅក្នុងរូបថតទាំងនោះមាន ១០ សន្លឹកដែលរាប់ចាប់ពី ឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០១៦ ។ តោះទៅមើលរូបថតនៅខាងក្រោមនេះជាមួយ Camnews ទាំងអស់គ្នា ៕

2007 

2008

2009

2010

2011

2012

2013

2014

2015

2016



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook 


Tags: Chompoo araya