ភ្នំពេញ៖ រថយន្តដឹកកងកម្លាំងនគរបាលចំនួន ១០ គ្រឿង និងរថយន្តសម្រាប់ដឹក ពិរុទ្ធជន
ចំនួន ០១ គ្រឿងទៀត ត្រូវបាន ឯកឧត្តម កែប ជុតិមា អភិបាល រាជធានីភ្នំពេញ ប្រគល់
ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីអង្គប្រជុំបូកសរុបការអនុវត្តគោលនយោ
បាយ ភូមិ-សង្កាត់ មានសុវត្ថិភាព នៅរាជធានីភ្នំពេញ រយៈពេល ០៦ ខែ ដើមឆ្នាំបានបញ្ចប់
នា ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ ដើម្បីធ្វើជាមធ្យោបាយសម្រាប់ប្រើប្រាស់ ក្នុងកិច្ច
ប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីប្រគល់-ទទួលនេះ ឯកឧត្តម កែប ជុតិមា បានសម្តែងនូវ ការកោតសសរសើរ
ចំពោះកងកម្លាំងនគរបាល ក៍ដូចជាកងកម្លាំង អាវុធហត្ថរាជធានី ដែលកន្លងមកបានខិតខំ
ប្រឹងប្រែងបំពេញការងារក្នុងការធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ
ទោះបីជា លទ្ធភាពនៅ មិនទាន់ពេញបរិបូរណ៍ យ៉ាងណាក៏ដោយ តែជាលទ្ធផលការងារ
កងកម្លាំង របស់យើងសម្រេចបានស្នាដៃជាច្រើន ក្នុងការបំពេញភារកិច្ច ជូនជាតិ ទាំងការ
រៀបចំសន្តិសុខក្នុងរាជធានីភ្នំពេញ ក៏ដូចជាការទទួលថ្នាក់ ដឹកនាំ ប្រទេសជាមិត្តផងដែរ
ព្រោះថា ភ្នំពេញគឺជាកន្លែងប្រជុំធំៗ ដូចជាកិច្ចប្រជុំកំពូលអាស៊ានជាដើម។
ជាមួយគ្នានេះ ឯកឧត្តមអភិបាល បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាន
នគរបាលរាជធានីភ្នំពេញ ត្រូវចេះថែទាំ រថយន្តដែលទទួលបាននេះ ឲ្យបានម៉ត់ចត់ ធ្វើយ៉ាង
ណាឲ្យមធ្យោបាយទាំងនេះ ប្រើប្រាស់បានយូរអង្វែងក្នុងការបំពេញ ភារកិច្ច ហើយត្រួវចាត់
ទុកថា សម្បត្តិរបស់រដ្ឋ ក៏ដូចជាសម្បត្តិយើងដែរ ព្រោះថា សាលារាជធានីភ្នំពេញ ក៏នៅមាន
ការ លំបាកចំពោះថវិកាក្នុងការដោះស្រាយនៅឡើយ ហើយការផ្តល់មធ្យោបាយនេះ ក៏ជា
ការលើកទឹកចិត្តដល់កងកម្លាំង នគរបាលក្នុងការបំពេញភារកិច្ចឲ្យប្រកបដោយប្រសិទ្ធភាព
ផងដែរ៕
ដោយ៖ វណ្ណៈ
ប្រភព៖ គេហទំព័រសាលារាជធានីភ្នំពេញ