អ្នកគាំទ្ររបស់ 2NE1 បាននឹង កំពុងរង់ចាំ ការចេញវីដេអូ ចំរៀងបទ Crush របស់ 2NE1 ជាយូរមក តែជាអកុសល ឥលូវនេះ 2NE1 បានប្រកាសពី ការពន្យាពេលហើយ ។
ជារឿងដែល ធ្វើអោយអ្នកគាំទ្រ ក្រុម 2NE1 ត្រូវស្រងាកចិត្ត មួយរយៈ ទៀតហើយ គឺថា 2NE1 ជួប បញ្ហាបច្ចេកទេស ។ បញ្ហានោះ គឺបណ្តាលមក បញ្ហានៃ រូបភាព (Graphic) នៅក្នុងវីដេអូ ដែលបង្អាក់ ដំណើរ នៃការចេញ វីដេអូនេះ ។ តាមពិតទៅ វីដេអូនេះ ត្រូវបាន ដាក់ថានឹងចេញ នៅថ្ងៃទី ២៨ កុម្ភះ ។
បើតាមប្រភព ព័ត៌មានពី 2NE1 បានអោយដឹងថា ក្រុមការងារ របស់ពួកគេ សង្ឃឹមថា នឹងអាច ចេញវីដេអូ នៅព្រឹកថ្ងៃ ច័ន្ទ សប្តាហ៍ក្រោយ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop