CamNews

ព័ត៌មានអន្តរជាតិ 

មន្រ្តីជាន់ខ្ពស់ US ថា អាមេរិក​មិនចាំបាច់ បាញ់ទម្លាក់ ម៉ីស៊ីល កូរ៉េខាងជើងនោះទេ ព្រោះថា.....

ព័ត៌មានអន្តរជាតិ ៖ រដ្ឋលេខាធិការក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Ash Carter គូស បញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិក មិនជាចាំបាច់ណាស់ណានោះទេក្នុងការបាញ់ទម្លាក់ម៉ីស៊ីល របស់ប្រទេសកូរ៉េខាងជើង ប្រសិនបើម៉ីស៊ីលទាំងនោះ មិនមានការគម្រាមគំហែង ដល់ទឹកដី របស់ខ្លួន ។ 



លោកបន្តឲ្យដឹងថា យោធាសហរដ្ឋអាមេរិក ចង់បាននូវការប្រមូលការណ៍សម្ងាត់ចេញពីដំណើរ ហោះហើរនៃការបាញ់ម៉ីស៊ីលទាំងនោះ ជាជាងការបាញ់ទម្លាក់ ។ គួររំឮកថា ការគូសបញ្ជាក់ពី សំណាក់លោក Ash Carter រដ្ឋលេខាធិការក្រសួងការពារជាតិ សហរដ្ឋអាមេរិក លើកនេះ ត្រូវ បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីទើបជាប់ឆ្នោត លោក Donald Trump បំភ្លឺនៅលើបណ្តាញ ទ្វីតធើរបស់ខ្លួន ឆ្លើយតបទៅនឹងមហិ្ចតា អាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ។ លោក Trump ធ្លាប់គូសបញ្ជាក់ក្តែងៗឲ្យដឹងថា ដំណើរការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងម៉ីស៊ីល រ​បស់ ប្រទេសកូរ៉េខាងជើងដែលអាចវាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិកនោះ មិនអាចកើតឡើង បាននោះទេ​។ លោកពុំបានបញ្ជាក់ពីភាពលម្អិត ថាតើ លោកអាចបញ្ជប់ផែនការនោះ ដោយ របៀបណានោះទេ ។ 


គួរបញ្ជាក់ថា មេដឹកនាំផ្តាច់ការនៃប្រទេសកុម្មុយនីស្តកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះ អាងយ៉ាងច្បាស់នៅថ្ងៃបុណ្យសកលកន្លងទៅនេះ ឲ្យដឹងថា ប្រទេសរបស់លោក បានឈាន ដល់ដំណាក់កាលចុងក្រោយហើយ នៃការអភិវឌ្ឍន៍ប្រព័ន្ធម៉ីស៊ីល វាយប្រហាររយៈចម្ងាយ ឆ្ងាយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: north korea south korea missile satellite