ព័ត៌មានកីឡា៖ ក្រុម Manchester United នឹងត្រៀមបើកទ្វារស្វាគមន៍ ទទួល Sunderland នៅរាត្រីនេះ ក្នុងជំនួបប្រកួតវគ្គទី ២៧ នៃរដូវកាល Premier League ខណៈដែលក្រុម ក៏នឹងអវត្ដមាន ខ្សែប្រយុទ្ធដ៏ឆ្នើម ប្រចាំក្រុម។
Manchester United នឹងសម្ដែងតួនាទីជាម្ចាស់ផ្ទះ ទទួលភ្ញៀវយ៉ាងកក់ក្ដៅ នៅរាត្រីនេះ ខណៈក្រុម នឹងអវត្ដមាន ខ្សែប្រយុទ្ធ ដ៏ឆ្នើមរបស់ក្រុមគឺកីឡាករ Robin van Persie ដែលអាចរកគ្រាប់បាល់ បានដល់ទៅ ១០ គ្រាប់សម្រាប់រដូវកាល Premer League នេះ ។
យោងតាមការបង្ហាញរបស់ គេហទំព័រ ប៊ីប៊ីស៊ី បានឲ្យដឹងថា អវត្ដមាន Robin van Persie សម្រាប់ Man Unitd គ្មានអ្វីដែលសំអាងទៀតឡើយ ព្រោះកីឡាករម្នាក់បានរកគ្រាប់បាល់បានច្រើនជាងគេក្នុងក្រុម ។ ហើយរឿងមួយទៀតវិញ ក្រុមបានសម្រេចផ្ទេរមុខ តំណែងខ្សែប្រយុទ្ធ ជនជាតិ អង់គ្លេស ឈ្មោះថា Rooney ឲ្យលេងក្នុងតួនាទីជា ខ្សែបម្រើ វិញ។
គូសបញ្ជាក់បន្ថែមទៀតថា អវត្ដមាន Robin van Persie គឺបណ្ដាលមកពីកីឡាករ មានរបួសជើង ខណៈដែលក្រុម ចូលរួមប្រកួតជាមួយ Swansea កាលពីវគ្គ មុន ហើយលទ្ធផល ប្រកួត Man Untd ត្រូវបរាជ័យ ក្នុងទឹកដីនោះ ត្រឹមពិន្ទុ ២ ទល់នឹ ១។
ថ្លែពីការព្រួុយបារម្មណ៍របស់ថ្នាក់ដឹកនាំ លោក Van Gaal បានទទួចប្រាប់ដល់អ្នកកាសែតថា គាត់ពិតជាមានការព្រួយបារម្មណ៍នឹងការ ប្រកួត នេះណាស់ ។ ហើយម្យ៉ាងវិញទៀត វាគឺ ពិត មួយរយ ភាគរយ ដែល Man Unitd នឹង អវត្ដមាន Robin van Persie បើតាមមើលឃើញ របួសកីឡាករពេលនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី