ប៉េកាំង៖ មេដឹកនាំពិភពលោកទាំងឡាយ កាលពីថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១២ បានសម្តែង
នូវការតក់ស្លុតយ៉ាងជ្រាលជ្រៅ ចំពោះការបាញ់ប្រហារយ៉ាងកំរោល ដែលបានកើតឡើងនៅ
ពេលព្រឹកថ្ងៃសុក្រ តែម្តង នៅក្នុងរដ្ឋ ខុនណិចទីខាត់ របស់អាមេរិក ដែលបានសម្លាប់មនុស្ស
យ៉ាងហោចណាស់ ២៨នាក់ ក្នុងនោះមាន ២០នាក់ជាកុមារ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយថា ចំពោះសារលិខិតនៃ ការចូលរួមរំលែកទុក្ខនោះ
គឺមានជាបន្តបន្ទាប់ហើយពី សំណាក់បណ្តាមេដឹកនាំ ស្ថាប័នអន្តរជាតិ និង ប្រទេសនានានៅលើ
សកលលោក ដូចជាលោកអគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ បាន គីម៉ូន និង ប្រធានគណៈ
កម្មការសហគម៍អឺរ៉ុប លោក ចូស ម៉ានូអែល បារ៉ូសូ បានសម្តែងនូវភាព តក់ស្លុកយ៉ាងខ្លាំង និង ចូល
រួមមរណទុក្ខចំពោះ គ្រួសារជនរងគ្រោះ ព្រមទាំងសហរដ្ឋអាមេរិក ទាំងមូលផងដែរ។
ប៉ូលិស ក្នុងរដ្ឋ ខុនណិចទីខាត់ បាននិយាយថា កុមារ ១៨នាក់ បានស្លាប់នៅនឹងកន្លែង រីឯពីរនាក់
ទៀត បានស្លាប់ពេលដែលបញ្ជូន ទៅដល់មន្ទីរពេទ្យ។ នៅក្នុងសារលិខិតផ្ញើទៅ កាន់អភិបាលរដ្ឋ
ខុនណិចទីខាត់ លោក ឌែន ម៉ាល់ឡយ លោក បាន គីម៉ូន បានហៅការ បាញ់ប្រហារកុមារនៅក្នុង
សាលាបឋមសិក្សា សេនឌី ហ៊ុក នេះថាជា អំពើឃាតកម្មដ៏គួរឲ្យតក់ស្លុតមួយ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល