តារាបង្ហាញម៉ូដ នាង Jessica Hart អាចនឹងមិនបានបង្ហាញខ្លួន នៅក្នុងកម្មវិធីបង្ហាញម៉ូដ ក៏ដូចជា
ការបង្ហាញវត្តមាននៅក្នុង របស់ catalog ផ្សាយពាណិជ្ជកម្មណាមួយរបស់ Victoria's Secret នាឆ្នាំ
ក្រោយ ព្រោះតែហ៊ានរិះគន់ Taylor Swift នេះបើតាមពាក្យចចាមអារ៉ាមមួយដែលត្រូវបានចុះផ្សាយ
នៅលើកាសែតនានា។
Taylor Swift និង Jessica Hart
ថ្មីៗនេះ សារព័ត៌មានជាច្រើន បានចេញផ្សាយនូវពាក្យចចាមអារ៉ាមថា តារាម៉ូដែលវ័យ ២៧ ឆ្នាំ
នាង Jessica Hart ដែលជាស្រីស្អាតមួយរូបរបស់ក្រុមហ៊ុន Victoria's Secret អាចត្រូវបានក្រុម
ហ៊ុននេះបណ្ដេញចេញពីការងារ ព្រោះតែបានរិះគន់ដល់តារាចម្រៀងស្រុកស្រែ នាង Taylor Swift
ដែលបានចូលរួមច្រៀងបទ I Knew You Were Trouble កំដរកម្មវិធីបង្ហាញម៉ូដ នៅក្បែរស្រីស្អាត
ទាំងឡាយរបស់ Victoria's Secret កាលពីពេលកន្លង។
តាមរយៈការបញ្ឈប់ពីការងារនេះ នាង Jessica Hart នឹងមិនត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងកម្ម
វិធីបង្ហាញម៉ូដនាឆ្នាំក្រោយរបស់ក្រុមហ៊ុន Victoria's Secret ព្រមទាំងនឹងមិនមានវត្តមាននៅក្នុង
catalog ផ្សាយពាណិជ្ជកម្មណាមួយរបស់ក្រុមហ៊ុននេះ។
មូលហេតុច្បាស់លាស់ គឺថា Jessica Hart បានផ្ដល់បទសម្ភាសមួយទៅឱ្យទស្សនាវដ្ដី WWD នៅ
ពេលនាងត្រូវបានសួរអំពី ការសម្ដែងរបស់ Taylor Swift ៖ “នាងខ្ញុំយល់ថា Taylor Swift ពិតជា
អស្ចារ្យ ប៉ុន្ដែសម្រាប់កម្មវិធីបង្ហាញម៉ូដ និងសម្ដែងរួមគ្នាលើកនោះ នាងមិនស័ក្ដិសមនោះទេ។ នាង
ខ្ញុំមិនដឹងថា គួរនិយាយពាក្យនេះ ឬអត់”។ Jessica Hart បន្ដថា ៖ “យើងខ្ញុំបានធ្វើការរយៈពេល
១៤ ទៅ ១៥ឆ្នាំ ហើយមានវត្តមាននៅទីនេះ គឺដោយសារបទពិសោធ ភាពជឿជាក់ និងបានដឹងថា
ត្រូវធ្វើបែបណាដើម្បីមានភាពជឿជាក់។ នាងខ្ញុំយល់ថា ការងារណាក៏ដោយ គឺត្រូវការរង់ចាំដល់
អាយុមួយដែលសមស្រប” ។
Jessica Hart
សំដីរបស់ Jessica ដែលបានវាយតម្លៃទៅលើ Taylor ខាងលើនេះ បាននាំឱ្យមានបញ្ហាដល់ខ្លួន។
Jessica Hart ក្រោយមក បានធ្វើការកែលំអសំដីរបស់ខ្លួន ដោយការធ្វើបទសម្ភាធមួយ នៅលើ
ទំព័រ US Weekly ៖ “នាងខ្ញុំពិតជាចូលចិត្ដ Taylor Swift។ នាងខ្ញុំយល់ថា មានសុភមង្គល ពេលបានសម្ដែងរួមជាមួយនាងនៅក្នុងកម្មវិធីបង្ហាញម៉ូដ លើកនោះ។ Taylor Swift គឺជាតារាចម្រៀងដ៏អស្ចារ្យ នាងបានធ្វើឱ្យកក្រើកកម្មវិធីនារាត្រីនោះ”។
Jessica Hart ក៏បានបញ្ជាក់អំពីការដែលខ្លួនបានផ្ដល់បទសម្ពាសជាមួយ WWD ដោយកាលណោះ
នាងចង់និយាយថា ៖ “Taylor Swift ពិតជាស្រស់ស្អាត និងមានសម្ថភាព។ នាងជានិមិត្តរូបរបស់
Victoria's Secret មែនទេ? នាងត្រៀមខ្លួន ធ្វើអ្វីដែលខ្លួនចង់ធ្វើ”។
Taylor Swift នៅលើឆាកសម្ដែងរបស់Victoria's Secret
យ៉ាងណាក៏ដោយ អគ្គនាយកផ្នែកទីផ្សាររបស់ Victoria's Secret លោក Ed Razek បានអះអាង
ថានឹងមិនមានការបណ្ដេញចេញ ឬផ្អាកការសម្ដែងរបស់ Jessica Hart នោះទេ។ លោក Ed Razek
ថ្លែងថា ៖ “ក្រុមការងាររបស់យើង តែងស្វាគម និងរីករាយចំពោះវត្តមានរបស់ Taylor Swift ។ យើង
នឹងមានកម្មវិធីពិសេសមួយនៅលើកញ្ចក់ទូរទស្សន៍ នាថ្ងៃទី ១០ខាងមុខ ក្នុងនោះក៏មាន Jessica
Hart ហើយយើងក៏នឹងមានការថតឃោសនាផ្សាយពាណិជ្ជកម្មរយៈពេល ៣ថ្ងៃ ក្នុងខែមករា។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
Victoria's Secret ជាប់សង្ស័យថា “លួចចម្លង” ម៉ូដែលរបស់ Antonio Berardi
សម្លៀកបំពាក់ street style រដូវរងាឆ្នាំនេះ គេនិយមបែបណា ?
វិធីជ្រើសរើស និង mix អាវ cardigan ឱ្យសមតាមរូបរាង
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail/Nydailynews