ភ្នំពេញ៖ តារាសម្តែងរូបស្រស់ មានឈ្មោះបោះសម្លេង តាមរយៈការដើរ តួកាចឆ្លាស់ឆ្នើម ញឹម
ចាន់ថន បាន ប្រាប់ ឲ្យដឹងថា មុននេះ នាងបាន ទទួល ចុះកិច្ចសន្យាថតខ្សែរឿងថ្មី មួយទៀត
ឲ្យខាងទូរសទ្សន៍បានយ័ន ។ទន្ទឹមជាមួយគ្នានេះ បច្ចុប្បន្ននាងក៏កំពុង មមាញឹកថតរឿងភាគ ឲ្យ
ខាងផលិតកម្ម ផ្សេងមួយទៀតផងដែរ។
ជួបសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ
២០១៣នេះតារាស្រី សម្បូរដើមទ្រូង និយមលេងខ្លួន បែបសិចស៊ី កញ្ញា ញឹម ចាន់ថន បានប្រាប់
ឲ្យដឹងថា សម្រាប់ការងារសិល្បៈ គឺមានការរវល់ជាប់ រដឹកព្រោះរាល់ថ្ងៃនេះ កំពុងតែជាប់ថតរឿង
ពីរផ្សេងគ្នា ក្នុងនោះមានរឿងមួយ ត្រូវថត រហូតដល់២០០ទៅ ៣០០ភាគឯណោះ ។ ចំណែកឯ
មួយរឿងទៀត ទើបថតបាន ប្រហែលជា ៣០ ទៅ៤០ ភាគរយ ។
សម្រាប់ខ្សែរឿងដែលទើបចុះកិច្ចសន្យាថតថ្មីនេះ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី៣ ឧសភា នេះ។
វាជាប្រភេទ រឿងភាគ និងចំណាយរយៈពេល ថតប្រហែលជា៣ ខែទើបចប់រួចរាល់។
កញ្ញា ចាន់ថន បានបញ្ជាក់ថា រាល់ការសម្តែងខ្សែរឿងភាគ អ្នកដឹកនាំតែងតម្រូវឲ្យនាងធ្វើជាតួកាច
ឆ្នាស់ ឆ្នើម ហើយសម្រាប់សាច់រឿងថ្មី ដែលទើបចុះកិច្ចសន្យានេះ ក៏ខាងអ្នកដឹកនាំតម្រូវឲ្យធ្វើជាតួ
កាចឆ្នាស់ទៀត ដែរ ព្រោះក្នុងសាច់រឿង តម្រូវឲ្យនាងដើរតួស្រលាញ់បងថ្លៃខ្លួនឯង មិនចង់ឲ្យបែក
ទ្រព្យ បន្ទាប់ពីតួ បងស្រី បង្កើតបានស្លាប់ទៅបាត់នោះ។ ជាងនេះទៅទៀត គឺនាងត្រូវធ្វើបាបកូន
ប្រសារ ដែលចូលមករស់នៅជាមួយ ព្រោះខ្លាចគេដណ្តើមទ្រព្យសម្បត្តិក្នុងផ្ទះ។
ទោះបីជាយ៉ាងណាក្តី តារាស្រីវ័យ៣២ ឆ្នាំនាង ញឹម ចាន់ថន បានលើកឡើងថា "ខ្ញុំមិនដែលខ្លាច
ទទួលរងនូវកា រិះគន់ ឬ មួយការស្អប់ខ្ពើម ពីសំណាក់ទស្សនិកជនឡើយ នៅពេលដែលខ្ញុំសម្តែង
ធ្វើជា តួកាច ឆ្នាស់ឆ្នើម ព្រោះថានេះ វាគ្រាន់តែការសម្តែង នៅក្នុងសាច់រឿងប៉ុណ្ណោះ។ ខ្ញុំគិតថា
ជារឿងធម្មតាទេ បើសម្តែងទៅពួកគាត់ខឹងខ្ញុំ ជេរខ្ញុំ គឺជារឿងល្អ ព្រោះការសម្តែងជាតួឆ្នាស់របស់
ខ្ញុំ ធ្វើបានល្អ ស៊ីទៅនឹងសាច់រឿង ដែល អ្នកដឹកនាំចង់បាន"។
កញ្ញា ចាន់ថន បានបន្តថា ការសម្តែងសិល្បៈ ធ្វើជាតួកាចឆ្នាស់ តែងតែមានការរិះគន់ និងស្អប់តែ
ជារឿង ធម្មតាទេ ព្រោះថាវាគ្រាន់តែជាការ សម្តែង ក្នុងសាច់រឿង ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើនៅ
ខាងក្រៅ ឆាកសម្តែង ហើយយើងមានចរិត កាចឆ្នាស់ ចឹងមែននោះ គឺវាជារឿងមួយដែលមិនល្អ
ទេ ពួកគាត់ស្អប់មិនខុសទេ នេះគ្រាន់ តែការសម្តែង ដើម្បីបំរើអារម្មណ៍ទស្សនិកជនតែប៉ុណ្ណោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល