CamNews

តារា 

Ronaldo ត្រូវ​ក្បាល​មួយ​ដែកកេស ទទួល​សំណង ៤៩២ផោន (Video Inside)

ក្រុងបាសេឡូណាៈ ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madric កីឡាករ Cristiano Ronaldo បានទទួលរងនូវ ភាពអាម៉ាស់ជា ខ្លាំង បន្ទាប់ពីត្រូវ ក្រុមអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Atletico Madrid គប់ដែកកេស ត្រូវក្បាល កាលពីរាត្រីថ្ងៃពុធ ទី១២ ខែ កុម្ភៈ ឆ្នាំ២០១៤កន្លងទៅថ្មីៗ ។

ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់អាក្រី និងមិននឹកស្មានដល់ នេះបានកើតឡើង ក្រោយពីខ្សែប្រយុទ្ធ របស់ក្លឹបស្តេចស Real Madrid, Ronaldo បានស៊ុតបាល់នាំមុខ ២-០ ឲ្យក្រុមស្តេចសជាបណ្តោះ អាសន្ននៅក្នុងនាទីសម្រាកនៅវគ្គទី១ ពោលគឺពេលដែល Ronaldo បានដើរចេញពីទីលាន Vicente Calderon របស់ ក្រុម Atletico Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ជើងទី២ពានរង្វាន់ Copa del Rey ។

យ៉ាងណាក៏ដោយ ការទទួលរង្វាន់ក្បាលមួយ ដែកកេសពីអ្នកគាំទ្រនេះ មិនបានធ្វើឲ្យតារាបាល់ ទាត់ ឆ្នើមជនជាតិព័រទុយ ហ្គាល់មានរបួសធ្ងន់ធ្ងរនោះទេ ហើយក៏បានចូលបន្តក្នុងវគ្គទី២ ផងដែរក្រោយពី ការសម្រាក តែបានប្តូរចេញវិញបន្ទាប់ពី នៅសល់១៥នាទីបញ្ចប់ក្នុងវគ្គទី២ ។ ក្រោយពីការប្រកួតដោយ Real Madrid បានយកឈ្នះក្រុមម្ចាស់ផ្ទះ Atletico Madrid ដោយលទ្ធផលផ្លូវការ ២-០ រួចមក សហព័ន្ទ កីឡាបាល់ទាត់ ប្រចាំប្រទេសអេស្ប៉ាញ ក៏បានធ្វើការពិន័យក្លឹប At.Madrid ៤៩២ ក្នុងការសងជម្ងឺចិត្ត ចំពោះ Ronaldo នូវហេតុការក៏ កម្រកើតមាននេះ ។

សូមបញ្ជាក់ថា ក្រុម Real Madrid នឹងឡើងទៅជួបក្រុមខ្លាំង អ្នកមានបុណ្យ FC Barcelona នៅវគ្គផ្តាច់ ព្រ័ត្រក្នុងពាន រង្វាន់ Copa del Rey ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ខាងមុខ បន្ទាប់ពី Real Madrid បានទម្លាក់ Atletico Madrid ដោយលទ្ធផលបច្ចេកទេស ៥-០ ទាំងពីរជើង ខណៈ Barcelona បានទម្លាក់ក្រុម Real Sociedad ៣-១ ដូចគ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ronaldo real madrid star sport football La Copa