CamNews

តារា 

រ៉ូលីន ខ្មាសគេណាស់..! បាក់កែងស្បែកជើងកណ្ដាល ហ្វូងមហាជន

ភ្នំពេញ៖  តារាកំប្លែង ចម្រៀង សម្ដែង និង បង្ហាញម៉ូដ លោក ជួប ច័ន្ទកក្ដដា ហៅរ៉ូលីន
ដែលកំពុងតែត្រូវប៉ាន់ក្នុង អាជីពសិល្បៈ គួរឲ្យស្ញប់ស្ញែង ពិសេស ទេពកោសល្យ សម្ដែង
របស់លោក ហាក់ទទួលការ ពេញនិយមជាខ្លាំង ពីសំណាក់មហាជនទូទៅ ។ តារាកំប្លែង
រូបនេះ ត្រូវបានវាយប្រហាចំៗ រឿងថា លោកជាតារាល្បី ភ្លេចកំណើត ព្រោះលោកបាន
បំភ្លេចអ្នកដែលផ្ដល់ ភាពល្បីល្បាញ ដល់លោក តែរឿងនោះ ហាក់មិនពិតទាល់តែសោះ
ព្រោះរ៉លីន ជាមួយ លោក សុគន្ធ ដែលជាថៅកែហាងថតរូប ហ្វូតូស៊ីធី គឺនៅតែមាន ទំ
នាក់ទំនងល្អ ចាក់ទឹកមិនលិច ។

ការលេចឮ ព័ត៌មានបែបនេះ អាចជាចេតនាមិនល្អ ក្នុងន័យបំបែកបំបាក់ លោកឲ្យងើប
មុខមិនរួច ។ លោក រ៉ូលីន ពុំបានខ្វល់ខ្វាយ ជាមួយរឿង ឥតប្រយោជន៍នោះទេ បែរជា
ប្រឹងប្រែង ធ្វើការងាររបស់ខ្លួន យ៉ាងសកម្មទៅវិញដើម្បីផ្គើនអ្នកដែលច្រណែនឈ្នានីស
រូបលោក ។

បន្ទាប់ពីជោគជ័យ ក្នុងអាជីពតារា កំប្លែង លោកបានវិវឌ្ឈន៍ខ្លួនក្លាយជា គណៈកម្មាធិការ
ដ៏មានប្រជាប្រិយភាព ក្នុងកម្មវិធី "ពេញចិត្តអត់?" ដែលកម្មវិធីនេះ ទើបតែបញ្ចប់វគ្គ១
និងបន្តវគ្គ២ ឆាប់ៗនេះទៀតផង ។ រួចក៏មានវត្តមានជាហូរហែ គ្រប់កម្មវិធីនានា គ្រប់
ស្ថានីយទូរទស្សន៍ ។ មិនបញ្ឈប់ត្រឹមនេះ រ៉ូលីន ក៏បាន វិវឌ្ឈន៍ខ្លួន ជាតារាភាពយន្ត
បន្ថែមទៀត ដែលលោកហាក់ទទួលជោគជ័យយ៉ាងខ្លាំងក្លា គួរឲ្យកោតសរសើ ។

ខណៈដែលភាពយន្តថ្មីៗល្បីសុទ្ធ តែមានវត្តមាន រ៉ូលីន ទាំងអស់ ជាក់ស្ដែងដូចជា រឿង
"កុមារី២៥វគ្គ២" និង រឿង"ខ្លាចអី ..សើចតើ" របស់ផលិតកម្ម RGB ដែលចំណាយអស់
ជាង៥ម៉ឺនដុល្លារ ក្នុងការថត នៅក្នុងថ្ងៃសម្ពោធខែ្សភាពយន្តរបស់ផលិតកម្មនេះ រ៉ូលីន
បានទាក់ទាញ អ្នកទស្សនាឲ្យ ចាប់អារម្មណ៍ យ៉ាងច្រើន ពិសេសលោកបានសម្ញ៉ែង
ស្បែកជើងចោតកម្ពស់ ២៥សង់ទីម៉ែត្រ ដែលស្ទើរតែក្លាយជា តារាបរទេសទៅហើយ។

ពិសេស ការស្លៀកបែបស្ទីលតារាបរទេស គួរឲ្យចាប់អារម្មណ៍ ។ ស្រាប់តែ រ៉ូលីន ត្រូវ
អាម៉ាស់មុខមិនតិចទេ នៅពេលស្បែកជើង របស់លោក ត្រូវបាក់កែង កណ្ដាលឆាក
ពេលលោកកំពុងតែសម្ដែង ។ តែលោកហាក់មិនអើពើ ជាមួយស្បែកជើងនោះទេ
លោកបែរជាសុខចិត្តបន្ត កាសម្ដែងដោយមិនខ្វល់ រឿងស្បែកជើង រួចលោកដោះ
ស្បែកជើង ចោលតែម្ដង ។

តារាសម្ដែងពហុសមត្ថព រ៉ូលីន បានប្រាប់ LookingTODAY ថា លោកបច្ចុប្បន្ននេះ កំពុង
តែមមាញឹក យ៉ាងខ្លាំងក្នុងអាជីព ពិសេសត្រូវរកនឹករឿង កំប្លែងថ្មីៗ ដើម្បីបម្រើអារម្មណ៍
ដែលតែងតែគាំទ្រលោក ។ សម្រាប់ការសម្ដែង ក្នុងខ្សែភាពយន្តរឿង"ខ្លាចអី..សើចតើ"
របស់ផលិតកម្ម RGB ហាក់ពិបាក និងហត់បន្តិច ព្រោះត្រូវសម្រិតសម្រាំងខ្លាំង ដោយ
ប្លង់ខ្លះត្រូវ ប្រឈមគ្រោះថ្នាក់ តែលោកថាមិនអីទេ.. ព្រោះដើម្បីភាពយន្តនេះ ចេញមក
បានល្អ ។

បន្ទាប់ពីបាក់កែងស្បែកជើង ធ្វើឲ្យ រ៉ូលីន ខ្មាស់គេមិនស្ទើរហើយនោះ លោកបានកែប្រែ
ស្ថានភាពយ៉ាងល្អ ប្រសើរ ព្រោះជាតារាកំប្លែងស្រាប់ ដូចនេះ មិនមានអីពិបាកទេ ។ កម្ម
វិធីមិនទាន់ចប់ស្រួលបួលផង លោក វីជេ តាប៊ុយ ក៏ដឹកដៃ រ៉ូលីនចេញ ព្រោះប្រញាប់ក្នុង
ការ ថតកម្មផ្សេងទៀត ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: rolin entertainment khmer star