CamNews

តារា 

ម្តាយវ័យក្មេងសាច់សខ្ចី របស់តារាចម្រៀង ងួន​ ចាន់ដេវីត ស្ទើរតែនឹងត្រូវ...

ព័ត៌មានកំសាន្ត ៖ កំពូលតារាចម្រៀងដែលកំពុងតែមានឈ្មោះខ្លាំងក្នុងស្រទាប់យុវវ័យ លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត ត្រូវមហាជននិយាយថា ម្តាយរបស់លោកពិតជាសំណាងខ្លាំងមែនទែន​ ក្រោយមានអ្នកមកជួយអ្នកស្រីទាន់ពេលវេលា បន្ទាប់មានឡានមួយ ស្ទើរតែនឹងបើកមកបុកអ្នកស្រី កាលពីពេលថ្មីៗនេះ ។ 

ដោយយោងតាមរបាយការណ៏ពីគណនីហ្វេសប៊ុករបស់ លោក Pheakkdey Poch បានឲ្យដឹងថា ម្តាយបង្កើតរបស់តារាចម្រៀងម្ចាស់បទ "រាំញីកែងជើង"គឺអ្នកស្រីចន្ទ័ សុខជា វិះនឹងមានគ្រោះថ្នាក់ដល់ជីវិត ដោយសារតែមានរថយន្តមួយគ្រឿងថយក្រោយ ហើយជាប់ហ្គារក៏បានបុករះចូលកន្លែងគាត់លក់ដូរ និងនៅពេលចំម្តាយរបស់លោក G-Devith ឈរតែម្តង ប៉ុន្តែសំណាងលើមួយពាន់ ព្រោះមានអ្នកមកញ៉ាំអីនៅទីនោះចូលមកជួយទាញគាត់ចេញ ខណៈឡាននោះសំដៅមកចំគាត់ ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: G-davit Tep boprek Pich sophea